Simone៖ ​នេះ​មិន​មែន​ប្រកួត Ronaldo ​ទល់ At Madrid ​ឡើយ​

ក្រុម Juventus ​នឹង​ត្រូវ​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Atletico Madrid ​វេលា​ម៉ោង​៣​ទាប​ភ្លឺ​នេះ ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​។

នេះ​ជា​ការ​ជួប​គ្នា​ម្ដង​ទៀត​ហើយ​សម្រាប់​ក្រុម AT Madrid ​ត​ទល់​ជាមួយ​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច Cristiano Ronaldo ​។ យ៉ាងណាមិញ ​លោក Simeone ​អ្នក​ចាត់ការ​ក្រុម AT Madrid ​បាន​ប្រាប់​ទៅ​អ្នក​រាល់​គ្នា​ថា​បំភ្លេច​រឿង​និង​កំណត់ត្រា​របស់ Ronaldo ​ជាមួយ​ក្រុម​របស់​លោក​ទៅ ព្រោះ​ថា​ការ​ប្រកួត​នេះ គឺ​ជា​ការ​ប្រកួត​រវាង​ក្រុម Juventus ​និង​ក្រុម​របស់​លោក។

“Cristiano Ronaldo ​គឺ​ជា Champions ​ហើយ​យើង​មិន​អាច​និយាយ​អ្វី​ផ្សេង​ទៀត​ទេ។គាត់​គឺ​លេខ​១ ​ហើយ​តែងតែ​ផ្លាស់​ប្ដូរ​ការ​ប្រកួត​បាន​ជា​និច្ច។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​ខ្ញុំ​មិន​គិត​ថា​ប្រកួត​នេះ​គឺ Ronaldo ​ត​ទល់​ជាមួយ​ក្រុម AT Madrid ​ទេ ​យើង​មក​លេង​ដើម្បី​ទល់​ក្រុម Juventus ​”។ សម្ដី​របស់​លោក Simeone។

កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​នៅ​ទឹក​ដី​ក្រុម Atletico Madrid ​ក្រុម​ទាំង​ពីរ​លេង​បាន​ត្រឹម​ស្មើ​គ្នា ២-២។ ដោយ​បច្ចុប្បន្ន​នេះ​ឆ្លង​កាត់​៤​ប្រកួត​ក្រុម Juventus ​នៅ​ឈរ​កំពូល​តារាង​មាន​១០​ពិន្ទុ ស្រប​ពេល AT Madrid ​វិញ​នៅ​លេខ​២​មាន​៧​ពិន្ទុ៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT