Jose ​៖​ខ្ញុំ​មិន​យក Zlatan មក​ទេ ព្រោះ​ខ្ញុំ​មាន​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​នៅ​អង់គ្លេស​ហើយ​

លោក Jose Mourinho ​បាន​ច្រាន​ចោល​រឿង​ក្រុម Spurs ​ទាក់ទង​យក Zlatan Ibrahimovic ​មក​លេង​នៅ​អង់គ្លេស​វិញ ​ក្រោយ​ពី​រឿង​នេះ​ត្រូវ​គេ​ចុះ​ផ្សាយ​ព្រាត​កាល​ពី​ពេល​កន្លង​ទៅ។

Zlatan ​ធ្លាប់​ធ្វើ​ការ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Jose ​ស្រប​ពេល​បច្ចុប្បន្ន​នេះ​រូបគេ​មិន​ទាន់​សម្រេច​ចិត្ត​ទៅ​លេង​នៅ​ក្លឹប​ណា​ទេ ​ក្រោយ​ពី​ចាកចេញ​ពី​លីគ​អាមេរិក​មក។ ទន្ទឹម​គ្នា​នឹង​រឿង​នេះ​ដែរ ​មាន​គេ​ចុះ​ផ្សាយ​ថា​អ្នក​ចាត់ការ​ថ្មី​របស់ Spurs ​អាច​នឹង​នាំ​អតីត​កូន​ក្រុម​របស់​ខ្លួន​មក​វិញ ​ព្រោះ​រូបគេ​បច្ចុប្បន្ន​មិន​មាន​តម្លៃ​ខ្លួន​ទិញ​ផ្ដាច់​កុងត្រា​ថ្មី​នោះ​ទេ។

ដើម្បី​ឱ្យ​ច្បាស់​ចំពោះ​រឿង​នេះ ​លោក Jose  Mourinho ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​លោក​នឹង​មិន​យក Zlatan ​មក​ឡើយ ​ព្រោះ​ពេល​នេះ​មាន​ខ្សែ​ប្រយុទ្ធ​អង់គ្លេស​ល្អ​បំផុត​នៅ​ក្នុង​ក្រុម​ទៅ​ហើយ។ Harry Kane ​ជា​ខ្សែ​ប្រយុទ្ធ​កណ្ដាល​មុត​ស្រួច​បំផុត​របស់​អង់គ្លេស ​ហើយ​ក៏​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​លោក Jose ​ផង​ដែរ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT