Mane ស្ថិត​ក្នុង​ចំណោម​កីឡាករ​ ៣ រូប​នៅ​ប្រវត្តិសាស្ត្រ Liv ដែល​អាច​បំបែក​កំណត់ត្រា​នេះ

Sadio Mane ​បាន​ចូលរួម​ចំណែក​រក​គ្រាប់​បាល់​ជ័យជម្នះ ជាមួយ​នឹង Roberto Firmino ក្នុង​ជំនួប​ទល់ Crystal Palace កាល​ពី​យប់​ថ្ងៃ​សៅរ៍។ ទន្ទឹម​នឹង​កំណត់ត្រា​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​របស់​ហង្ស​នៅ​ប្រកួត​ជុំ​ទី ១៣ ទៅ​មើល Sadio Mane ក៏​បំបែក​បាន​កំណត់ត្រា​បុគ្គល​មួយ​ផង​ដែរ។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​សេណេហ្គាល់​រូប​នេះ បាន​ក្លាយ​ជា​កីឡាករ​ទី ៣ ក្នុង​ប្រវត្តិសាស្រ្ត Liverpool ​ដែល​អាច​ស៊ុត ៥ ប្រកួត​ជាប់ៗ​គ្នា​នៅ Premier League។ នេះ​ឈរ​ឈ្មោះ​បន្ទាប់​ពី​កីឡាករ Michael Owen ដែល​ប្រកួត​ចុង​ក្រោយ​ស៊ុត​ទល់ Newcastle និង Luis Suarez ស៊ុត​ទល់ Norwich City។

រំឭក​ថា Mane ​រក​បាន ៨ គ្រាប់​ហើយ​នៅ ១៣ ប្រកួត​ដើម​រដូវ​កាល​នេះ ខណៈ​​នៅ UEFA Champions League ក៏​សម្រេច​បាន ២ គ្រាប់​ផង​ដែរ៕ ប្រភព៖ OptaJoe

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT