ជំនួប Juve-At Madrid ​ថ្ងៃ​ពុធ​នេះ ទំនង​អវត្តមាន​កីឡាករ​សំខាន់ៗ​ច្រើន

នៅ​ជំនួប​ជុំ​ទី ៥ នៃ​វគ្គ​ជម្រុះ​តាម​ពូល​ក្នុង​ការ​ប្រកួត UEFA Champions Leauge បាន​វិល​ត្រលប់​មក​ដល់​សារ​ជា​ថ្មី។

បង្វែរ​ទៅ​មើល​សមាសភាព​កីឡាករ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​នេះ សម្រាប់​ក្លឹប Atletico Madrid គឺ​សម្រេច​នឹង​ខកខាន​ Diego Costa, Jose Gimenze និង Stefan Savic ដែល​មិន​អាច​ហោះ​ទៅ​ទីក្រុង Turin ចូលរួម​ការ​ប្រកួត​ឡើយ ដោយ​សារ​មាន​បញ្ហា​របួស។

មិន​ខុស​ពី Juventus គឺ Giorgio Chiellini ដែល​បន្ត​ខកខាន​រយៈ​ពេល​យូរ ឥឡូវ​ចូល​មក​ដល់ Federico Bernardeschi, Douglas Costa និង Adrien Rabiot ក៏​នឹង​អវត្តមាន​ដូច​គ្នា។ ចំណែក​ឯ Alex Sandro និង Matthijs de Ligt ស្ថិត​ក្នុង​ដំណាក់កាល​ឃ្លាំ​មើល ពោល​គឺ​ប្រព័ន្ធ​ការពារ​របស់ Juve នឹង​អាច​ចុះ​ថមថយ​ច្រើន៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT