Neville រិះគន់​ឥត​សំចៃ​មាត់​ទៅ​លើ​ប្រព័ន្ធ​ប្រយុទ្ធ​របស់​ក្លឹប Man Utd

Manchester United ​បាន​បាត់បង់​ឱកាស​ ៣ ពិន្ទុ​សារ​ជា​ថ្មី​ទៅ​លើ​ក្លឹប Sheffield នៅ​ប្រកួត​កាល​ពី​យប់​មិញ ក្រោយ​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ ៣-៣។

ឱកាស​ស៊ុត​របស់​ក្លឹប​បិសាច​ក្រហម​ហាក់​ធ្វើ​មិន​សូវ​បាន​ល្អ​ទាល់​តែ​សោះ ហើយ​ក៏​ទទួល​បាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ជើង​ចាស់​លោក Gary Neville ផង​ដែរ។

អតីត​កីឡាករ​នៅ United រូប​នេះ​និយាយ​ថា៖ “កង្វះ​ខាត​នៃ​ការ​ផ្លាស់ទី​របស់ Martial, Rashford និង James មើល​ទៅ​ដូច​ជា​កំប្លែង​ដល់​ហើយ គ្រប់​ការ​ប្រកួត​យើង​ហាក់​បី​មិន​ទទួល​បាន​អ្វី​ទាំង​អស់​ពី​ពួក​គេ”។

គួរ​រំឭក​ថា​ United ​បន្ត​ឈរ​លេខ​ ៩ នៅ​តារាង Premier League ​ដោយ​មាន ១៧ ពិន្ទុ ឆ្ងាយ​ដល់​ទៅ ៩ ពិន្ទុ​ដើម្បី​រំកិល​ចូល​ចំណាត់ថ្នាក់ Top 4៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT