គ្រូ​ថៃ​ស្នើ​សុំ ២ ចំណុច​ឲ្យ​ម្ចាស់ផ្ទះ​ហ្វីលីពីន​យក​ចិត្ត​ដាក់​ដល់​កីឡាករ​ខ្លួន

នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ក្នុង​ឆ្នាំ ២០១៩ ដែល​ប្រទេស​ហ្វីលីពីន​ធ្វើ​ជា​ម្ចាស់​ផ្ទះ ទាំង​មិន​ទាន់​ឈាន​ដល់​ការ​ប្រកួត​ផង មតិ​រិះគន់​ជា​ច្រើន​បាន​ផ្ទុះ​ឡើង​ព្រម​គ្នា​ជុំវិញ​សកម្មភាព​នៃ​ការ​រៀបចំ​ទទួល​មិន​បាន​ល្អ។

ខាង​ម្ចាស់​ផ្ទះ​ហាក់​មិន​ទទួល​កក់ក្តៅ​ទាល់​តែ​សោះ​ដល់​បណ្តា​ក្រុម​កីឡាករ​មក​ពី​ប្រទេស​នៅ​តំបន់​អាស៊ាន ​មិន​ថា​តែ​កម្ពុជា ថៃ ឬ​ទីម័រ​ជា​ដើម​នោះ។ ថ្លែង​ជុំវិញ​រឿងរ៉ាវ​នេះ​អ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ​ថៃ​លោក Akira Nishino បាន​ប្រតិកម្ម​និង​ទទូច​បែប​នេះ​ថា៖ “ខ្ញុំ​ចង់​ឲ្យ​កីឡាករ​ទទួល​បាន​បរិយាកាស​ល្អ​និង​អាហារ​ដ៏​សមរម្យ​មួយ អ៊ីចឹង​សុំ​ស្នើ​ឲ្យ​អ្នក​រៀប​ចំ​ព្រឹត្តិការណ៍​អាច​ធ្វើ​ការ​ផ្តល់​ជូន​ដល់​កីឡាករ​របស់​យើង”។

លោក​បន្ត​ថា៖ “ដូច​កាល​ពី​ថ្ងៃ​សោរ៍ មិន​ត្រឹម​តែ​យើង​ទេ សូម្បី​តែ​ក្រុម​ទីម័រ​ដូច​គ្នា ដោយ​យើង​ចាយ​ពេល​ដល់​ទៅ ២ ម៉ោង​ដើម្បី​ធ្វើ​ដំណើរ​ពី​សណ្ឋាគារ​ទៅ​ទីលាន​ហ្វឹកហាត់ បែប​នេះ​វា​មិន​ល្អ​ឡើយ”។

រំឭក​ថា​ថៃ​ក៏​ស្ថិត​ក្នុង​ពូល B នៃ​ក្រុម​ទាំង ៦ សម្រាប់​វិញ្ញាសា​បាល់ទាត់​បុរស ដោយ​ត្រូវ​តតាំង​ជាមួយ​ឥណ្ឌូណេស៊ី ឡាវ ប្រ៊ុយណេ សិង្ហបុរី វៀតណាម និង​ធីមហ្គាហ្គាដា​ដោយ​ជុំ​ទី ១ ត្រូវ​ធ្វើ​ឡើង​នា​ថ្ងៃ​ទី ២៥ ​វិច្ឆិកា ឆ្នាំ ២០១៩៕ ប្រភព៖ FoxSportAsia​

  • គ្រូ​ថៃ​ស្នើ​សុំ ២ ចំណុច​ឲ្យ​ម្ចាស់ផ្ទះ​ហ្វីលីពីន​យក​ចិត្ត​ដាក់​ដល់​កីឡាករ​ខ្លួន