Kane ​៖​ខ្ញុំ​ជឿ Jose ​នឹង​នាំ​ពាន​រង្វាន់​ឱ្យ​ក្រុម Spurs ​មិន​ខាន​

លោក Jose Mourinho ​បាន​ដឹក​នាំ​ប្រកួត​ដំបូង​នៅ​ក្រុម Spurs ​ដោយ​ទទួល​ជោគជ័យ​ក្រៅ​ដី ​លើ​ក្រុម West Ham ​ក្នុង​លទ្ធផល ​៣-២ ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

នេះ​ជា​ការ​ប្រកួត​ឈ្នះ​ក្រៅ​ដី​នៅ Premier League ​លើក​ដំបូង​របស់​ក្រុម Spurs ​ក្នុង​រយៈ​ពេល​១០​ខែ​កន្លង​មក​នេះ។ ​ហើយ​ទម្រង់​លេង​របស់​ក្រុម​ក្រោម​ការ​ដឹក​នាំ​របស់​លោក Jose ​ផ្ទាល់ ​ក៏​ទទួល​បាន​ការ​សាទរ​ពី​សំណាក់​អ្នក​គាំទ្រ​ច្រើន​ផង​ដែរ ត្បិត​អី​មិន​ទាន់​បាន​លទ្ធផល​ធំ​ខ្លាំង​ក៏​ដោយ។

ប្រធាន​ក្រុម Harry Kane ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Jose ​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដែរ​ថា​៖ “ខ្ញុំ​ចង់​បញ្ជាក់​ឱ្យ​ច្បាស់​ថា ​ខ្ញុំ​ចង់ឈ្នះ​ពាន​រង្វាន់​ជាមួយ​ក្រុម Spurs ។ យើង​ទាំង​អស់​គ្នា​ចង់​ឈ្នះ​ពាន​រង្វាន់ ​ហើយ​ពេល Mourinho ​មក​ដល់ ​យើង​នៅ​តែ​បន្ដ​ចង់​ឈ្នះ​ពាន​រង្វាន់​កាន់​តែ​ខ្លាំង។ វត្តមាន​របស់​លោក ​បាន​ផ្ដល់​ទំនុក​ចិត្ត​ដល់​ក្រុម​ទាំង​មូល។ វា​ជា​រឿង​សំខាន់ ​ដើម្បី​ទុក​ចិត្ត​លើ​ខ្លួន​ឯង​ថា​នឹង​ឈ្នះ​ពាន​រង្វាន់​បាន”៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT