Sheffield ​ស្មើ Man Utd ​ចុង​ម៉ោង ៣-៣ ​យ៉ាង​តឹងតែង​

ក្រុម Sheffield ​ស៊ុត​បាន​១​គ្រាប់​ចុង​ម៉ោង​បន្ថែម​ទៀត ​ដើម្បី​យក​ស្មើ​ក្រុម Manchester United ​បាន​សម្រេច ៣-៣ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។​

ក្រុម​ម្ចាស់​ផ្ទះ Sheffield ​បាន​នាំ​មុខ​២​គ្រាប់​មុន​លើ​ក្រុម Man Utd ​ទៅ​ហើយ ប៉ុន្តែ​បែរ​ជា​ត្រូវ​បិសាច​ក្រហម​វាយ​បក​វិញ​បាន​ជា​បន្ដ​បន្ទាប់ រហូត​នាំ​មុខ​វិញ​បាន ​៣-២ ​លើ​ក្រុម​ម្ចាស់​ផ្ទះ។ តែ​លទ្ធផល​នេះ​មិន​អាច​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត​នោះ​ទេ ​ដោយ​នាទី​៩០​ទៅ​ហើយ ​ក្រុម Sheffield ​ក៏​រក​បាន​១​គ្រាប់​តាម​ស្មើ​វិញ​បាន​ទៀត ​ដោយ​កីឡាករ​ Mcburnie ​។ ​

លទ្ធផល​ស្មើ​គ្នា ៣-៣ ​នេះ​ធ្វើ​ឱ្យ​ក្រុម​បិសាច​ក្រហម​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៩​ក្នុង​តារា​​មាន​ត្រឹម​១៧​ពិន្ទុ​ប៉ុណ្ណោះ​ឆ្លង​កាត់​ការ​ប្រកួត​១៣​ប្រកួត។ ស្រប​ពេល​ក្រុម Sheffield ​វិញ​នៅ​លេខ​៦ ​មាន​១៨​ពិន្ទុ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT