ក្រុម​អាស៊ាន ​រិះ​គន់​រឿង​ហ្វីលីពីន​ធ្វើ​ម្ចាស់​ផ្ទះ រៀប​ចំ​មិន​បាន​ល្អ​

ក្រុម​បាល់ទាត់​ទាំង​អស់​សុទ្ធ​តែ​ជួប​បញ្ហា​នៅ​ពេល​ទៅ​ដល់​ប្រទេស​ហ្វីលីពីន ​ដើម្បី​រៀប​ចំ​ការ​ប្រកួត​វិញ្ញាសា​បាល់ទាត់​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០១៩​នេះ​។

ក្រុម​បាល់ទាត់​ភាគ​ច្រើន ​បាន​ទៅ​ដល់​ប្រលាន​យន្ដហោះ ប៉ុន្តែ​ត្រូវ​រង់ចាំ​ច្រើន​ម៉ោង​ទើប​មាន​ឡាន​ក្រុង​មក​ទទួល។ ខណៈ​ដែល​ឡាន​ខ្លះ​ទៀត ​មិន​សម​ជា​ឡាន​ដឹក​កីឡាករ​បាល់ទាត់​នោះ​ទេ ព្រោះ​មើល​ទៅ​ចាស់ និង​គ្មាន​កៅអី​ត្រឹមត្រូវ​ឡើយ។ ​មួយ​វិញ​ទៀត ​ទៅ​ដល់​សណ្ឋាគារ​ហើយ ​ក្រុម​ខ្លះ​មិន​ទាន់​អាច​ចូល​ស្នាក់​នៅ​បាន​ទៀត ​ហើយ​ខ្លះ​វិញ​ត្រូវ​ឡាន​ក្រុង​នោះ​ដឹក​ទៅ​ខុស​សណ្ឋាគារ ដែល​ត្រូវ​ចំណាយ​ច្រើន​ម៉ោង​ទៀត ទើប​អាច​ដល់​កន្លែង​ត្រឹម​ត្រូវ។

និយាយ​ពី​អាហារ​វិញ  ហាក់​មិន​ត្រឹមត្រូវ​បាន​ស្ដង់ដារ​ឡើយ។ ក្រុម​មួយ​ចំនួន​មិន​អាច​ហូប​អាហារ​ដែល​ខាង​ម្ចាស់​ផ្ទះ​ហ្វីលីពីន​រៀប​ចំ​បាន​ឡើយ។ ​ទីលាន​ហ្វឹកហាត់​វិញ​ក៏​មិន​ត្រឹម​ត្រូវ​ទៀត ដែល​នេះ​សុទ្ធ​តែ​ជា​កត្តា​មិន​សម​ប្រកប​ទាំង​អស់ ​ហើយ​ក៏​ត្រូវ​កែប្រែ​ចេញ​វិញ​ដែរ។ ​សហព័ន្ធ​បាល់ទាត់​ទាំង​អស់​នៅ​អាស៊ាន​សុទ្ធ តែ​បាន​លើក​រឿង​នេះ​ឡើង៕ប្រភព៖ Foxsportsasia


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT