Floyd ​ប្រកាស​ចូល​សង្វៀន​វិញ ​នៅ​ឆ្នាំ​២០២០

Floyd Mayweather ​បាន​ប្រកាស​វិល​ចូល​សង្វៀន​ប្រដាល់​វិញ​នៅ​ឆ្នាំ ២០២០​ខាង​មុខ ដោយ​រំពឹង​វាយ​២​ប្រកួត​ទល់​អ្នក​ប្រដាល់​អាជីព​មួយ និង​អ្នក​វាយ​នៅ UFC ​មួយ​ប្រកួត។អ្នក​ប្រដាល់​ដែល​មាន​កំណត់ត្រា​មិន​ចាញ់​៥០​ប្រកួត​របស់​អាមេរិក​នេះ ​បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន ​ថា​នឹង​ឈាន​ជើង​ចូល​ប្រឡូក​វិស័យ​កីឡា​វិញ​ហើយ​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ។ ​

ការ​ប្រកាស​នេះ​កើត​ឡើង​ក្រោយ​ពី Floyd ​បាន​ជួប​ពិភាក្សា​ជាមួយ​ក្រុម​ការងារ ​ពី​លទ្ធភាព​ដែល​រូបគេ​អាច​ឡើង​សង្វៀន​ប្រកួត ​ឱ្យ​អ្នក​គាំទ្រ​បាន​ទស្សនា​វិញ។ប្រភព​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ការ​ប្រកួត​២​ប្រកួត​នោះ​នឹង​មាន​១​ប្រកួត​ទល់​អ្នក​ប្រដាល់​អាជីព ​និង​១​ប្រកួត​ទៀត​ទល់​អ្នក​លេង​ក្នុង​ទ្រុង MMA ​នៅ​សង្វៀន UFC ​។ ​ការ​ប្រកួត​ទី​១​អាច​នឹង​ធ្វើ​ឡើង​នៅ​ខែ​ឧសភា​និង​១​ប្រកួត​ទៀត​អាច​ធ្វើ​ឡើង​នៅ​ខែ​កញ្ញា​ឆ្នាំ​២០២០៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT