ក្រោយពីជ័យជម្នះលើក្រុមនីហ្សេរីយ៉ា ២-១ ជួយអាហ្សង់ទីន ឡើងទៅវគ្គ១៦ក្រុមចុងក្រោយរួចមក មានមតិជាច្រើនបានគិតថានេះជាមកការដឹកនាំរបស់ Lionel Messi ទើបក្រុមទទួលជោគជ័យ។
ចំពោះការលើកឡើងនេះ បានធ្វើឱ្យលោក Jorge Sampaoli ហាក់ដូចជាមិនពេញចិត្តនោះទេ។ លោកបានបញ្ជាក់ប្រាប់ទៅអ្នកគាំទ្រសារជាថ្មីថា លោកជាអ្នករៀបចំក្រុមអាហ្សង់ទីន និងគ្រប់គ្រងក្រុមជម្រើសជាតិនេះ។ លទ្ធផលឈ្នះ ចាញ់ និងការដាក់កីឡាករលេងគឺជាសិទ្ធិរបស់លោក មិនមែនជាសិទ្ធិរបស់ Messi ឡើយ។
គ្រូបង្វឹកខាងលើបានបន្ដថា លោកនៅជាអ្នកដឹកនាំក្រុមដដែល មិនមែនជា Messi ដូចដែលអ្នកគាំទ្រគិតនោះទេ។ ដរាបណាលោកមិនទាន់ត្រូវដកចេញ នោះការដឹកនាំទាំងអស់នឹងស្ថិតក្រោមការបញ្ជារបស់លោកផ្ទាល់។ ចំពោះរឿងនិយាយជាមួយ Messi មុនផ្លាស់ប្ដូរ Aguero ចូល លោក Jorge Sampaoli បាននិយាយដែរថា វាជាការប្រាប់ទៅ Messi ដើម្បីឱ្យលេងប្រយុទ្ធកាន់តែខ្លាំងថែមទៀត នៅពេលដែលលោកដាក់ Aguero ចូលទៅ។
សូមរំលឹកថានៅល្ងាចម៉ោង៩យប់នេះ អាហ្សង់ទីននឹងត្រូវលេងទល់ក្រុមបារាំង នៅវគ្គ១៦ក្រុមចុងក្រោយ FIFA World Cup 2018 នេះហើយ៕