• Jose ​៖ ​៣​ពិន្ទុ​នេះ គឺ​ជា​ការ​ចាប់​ផ្ដើម​របស់ Spurs ​ប៉ុណ្ណោះ​

    លោក Jose Mourinho ​ដឹក​នាំ​ក្រុម Spurs ​ប្រកួត​ដំបូង បាន​យក​ឈ្នះ​លើ​ក្រុម West Ham ​នៅ​ក្នុង​ដី​របស់​ពួកគេ ​ក្នុង​លទ្ធផល ៣-២។​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​គេ​សង្កេត​ឃើញ​ Lucas Moura , Son  ​និង Harry Kane ​ហាក់​ដូចជា​មាន​ទម្រង់​លេង​ស៊ី​ចង្វាក់​គ្នា ​ក៏​ដូចជា​ពួកគេ​ទាំង​៣​នាក់​នេះ ​ក៏​ជា​អ្នក​រក​គ្រាប់​បាល់​បាល់​ជួយ​ក្រុម​ផង​ដែរ។ ​វា​ជា​ជ័យជម្នះ​របស់​ក្រុម Spurs ​ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់ការ​ថ្មី ​ហើយ​ក៏​បាន​ធ្វើ​ឱ្យ​ក្រុម​រំកិល​ខ្លួន​ឡើង​មក​លើ​បន្តិច​ផង​ដែរ។

    លោក Jose ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​កំពុង​នៅ​កន្លែង​ដែល​សក្ដិសម​បំផុត។ ​នេះ​ជា​ធម្មជាតិ​របស់​ខ្ញុំ។ ១១​ខែ​ដោយ​មិន​មាន​បទ​ភ្លេង​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់ ​ធ្វើ​ឱ្យ​ខ្ញុំ​ដូចជា​បាត់បង់​អ្វី​មួយ។ តែ​ពេល​នេះ វា​ត្រលប់​មក​វិញ​ហើយ។ នេះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​របស់​ក្រុម Spurs ​ប៉ុណ្ណោះ៕

    ប្រភព៖ DailyMail

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT