Real Madrid ​ត្រៀម​បន្ដ​កុងត្រា​ថ្មី​ឱ្យ Benzema ​

ក្រុម Real Madrid ​កំពុង​រៀប​ចំ​បន្ដ​កុងត្រា​ថ្មី​ឱ្យ​ខ្សែ​ប្រយុទ្ធ Karim Benzema ​ដើម្បី​រក្សា​រូបគេ​នៅ​អេស្ប៉ាញ​ដល់​ឆ្នាំ​២០២៣។កុងត្រា​របស់ Karim ​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​រហូត​ដល់​ឆ្នាំ​២០២១។ ​ខណៈ​ដែល​ឃើញ​ខ្សែ​ប្រយុទ្ធ​បារាំង​នេះ​លេង​ល្អ​ហើយ​ខ្លាច​ក្រុម​ដទៃ​យក​បាត់ ​ទើប​បាន​ជា​ក្រុម Real Madrid ​ឆ្លៀត​ឱកាស​ដើម្បី​បន្ដ​កុងត្រា​ថ្មី​ឱ្យ​តែ​ម្ដង ​ក្នុង​ន័យ​រក្សា​កីឡាករ​ផង ​ហើយ​ប្រសិន​បើ​លក់​ចេញ​ក៏​បាន​តម្លៃ​ខ្ពស់​ផង។

កុងត្រា​ថ្មី​នោះ នឹង​ធ្វើ​ឱ្យ​ Benzema ​នៅ​ក្រុម ​Real Madrid ​បាន​រហូត​ដល់​ឆ្នាំ​២០២៣។ ​រូបគេ​បាន​ក្លាយ​ជា​កីឡាករ​ជម្រើស​១១​នាក់​ដំបូង​មិន​អាច​ខ្វះ​បាន​របស់​លោក Zidane ​ទៅ​ហើយ​នា​រដូវ​កាល​នេះ ក្រោយ​ពី​ស៊ុត​​ចូល​សឹង​គ្រប់​ប្រកួត​មក​៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT