Jose ​៖ ខ្ញុំ​ចង់​ជួយ​ក្រុម Spurs ​ឈ្នះ​ពាន​រង្វាន់​

លោក Jose Mourinho ​បាន​បញ្ជាក់​ថា​លោក​មក​ដឹក​នាំ​ក្រុម​នេះ ដើម្បី​ជួយ​ក្រុម Spurs ​ស្គាល់​ពាន​រង្វាន់​នៅ​ពេល​ខាង​មុខ​នេះ។​ក្រុម Spurs ​នឹង​ត្រូវ​លេង​ទល់​ក្រុម West Ham ​នា​ម៉ោង​៧:៣០​នាទី​ល្ងាច​នេះ​ហើយ ដែល​ជា​ប្រកួត​ទី​១​របស់​លោក Jose Mourinho ​។ ​ជាមួយ​ការ​ប្រកួត​នេះ​ដែរ ​លោក Jose ​រំពឹង​ថា​នឹង​ទទួល​បាន​៣​ពិន្ទុ ​បើ​ទោះ​ជា​លេង​នៅ​ក្រៅ​ដី​ក៏​ដោយ។ ​ការ​បាន​៣​ពិន្ទុ​សម្រាប់​ការ​ប្រកួត​បើក​ឆាក​ពិត​ជា​សំខាន់​សម្រាប់​ក្រុម ដែល​កំពុង​តែ​ត្រូវ​ការ​ពិន្ទុ​ជា​ចាំ​បាច់​នេះ​ខ្លាំង​ណាស់។

អតីត​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​បន្ថែម​ទៀត​ថា​លោក​មាន​គម្រោង​វែង​ឆ្ងាយ​ជាមួយ​ក្រុម Spurs ​ដោយ​ចង់​នាំ​ក្រុម​នេះ​ឱ្យ​ស្គាល់​ពាន​រង្វាន់​ធំ​ៗ។ ​ការ​សម្រេច​បាន​ពាន​រង្វាន់ ក៏​ត្រូវ​ការ​ការ​ចូល​រួម​ពី​សំណាក់​កីឡាករ​ទាំង​អស់​គ្នា ​ដើម្បី​សម្រេច​គោលដៅ​ផង​ដែរ។ ​សម្រាប់​សមាជិក​ក្រុម Spurs ​បច្ចុប្បន្ន​នេះ ​លោក Jose ​គិត​ថា​នឹង​មិន​ចំណាយ​អ្វី​នោះ​ទេ​នៅ​ខែ​មករា​ខាង​មុខ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT