Gareth Bale ស្ថិត​ក្នុង​បញ្ជី​កីឡាករ​របស់ Real Madrid នៅ​ប្រកួត​ទល់ Sociedad

នា​វេលា​ម៉ោង ០៣:០០ នាទី​យប់​នេះ ក្លឹប Real Madrid នឹង​ត្រូវ​តតាំង​ក្លឹប Real Sociedad ​នៅ​ជំនួប​ជុំ​ទី ១៣ នៅ​ក្របខ័ណ្ឌ LaLiga។ បច្ចុប្បន្ន Real មាន ២៥ ពិន្ទុ​ឈរ​លេខ ២ ខណៈ Sociedad ឈរ​លេខ ៥ មាន ២៣ ពិន្ទុ។

Gareth Bale បាន​វិល​ត្រលប់​មក​ចូលរួម​ជាមួយ​ក្លឹប​សារ​ជា​ថ្មី ខណៈ Vinicius ដែល​ខកខាន​នៅ​ប្រកួត​ទល់ Leganes និង Galatasary កន្លង​ទៅ​ក៏​មក​ចូលរួម​ការ​ប្រកួត​វិញ​ផង​ដែរ។ អវត្តមាន​នៅ​បន្ត​កើត​មាន​សម្រាប់ Nacho, Lucas Vazquez, James Rodriguez និង Marco Asensio ដែល​ជួប​បញ្ហា​របួស។

បញ្ជី​កីឡាករ​រួម​មាន​ដូច​ត​ទៅ៖ Thibaut Courtois, Alphonse Areola, Diego Altube, Dani Carvajal, Sergio Ramos, Raphael Varane, Eder Militao, Marcelo, Ferland Mendy, Casemiro, Fede Valverde, Toni Kroos, Luka Modric, Isco, Karim Benzema, Eden Hazard, Luka Jovic, Rodrygo និង Gareth Bale៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT