• វៀតណាម ​រៀប​ឯកសារ​ប្ដឹង​គ្រូ​ជំនួយ​ជម្រើស​ជាតិ​ថៃ ​រឿង​មើល​ងាយ​

    សហព័ន្ធ​បាល់ទាត់​វៀតណាម ​កំពុង​រៀប​ចំ​ឯកសារ​ដើម្បី​ប្ដឹង​ទៅ AFC ​ទាក់ទង​ទៅ​នឹង​កាយ​វិការ​មើល​ងាយ​របស់​គ្រូ​ជំនួយ​ជម្រើស​ជាតិ​ថៃ ឈ្មោះ​ Sasa Vesna Todic។

    ការ​ប្រកួត​រវាង​ក្រុម​វៀតណាម ​នឹង​ថៃ​បាន​បញ្ចប់​ទៅ​ត្រឹម​លទ្ធផល​ស្មើ​គ្នា ០-០ ​ប៉ុណ្ណោះ​កាល​ពី​ពេល​កន្លង​ទៅ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពាន​រង្វាន់ FIFA World Cup 2022 ​ក្នុង​ពូល G ​។ ​ក្រោយ​ចប់​ការ​ប្រកួត​នោះ​ដែរ ​លោក Park Hang Seo ​គ្រូ​បង្វឹក​ក្រុម​វៀតណាម ​បាន​ទៅ​ចាប់​ដៃ​ជាមួយ​គ្រូ​បង្វឹក​ក្រុម​ថៃ​ជា​ធម្មតា ប៉ុន្តែ​បែរ​ជា​ត្រូវ​គ្រូ​ជំនួយ​ឈ្មោះ ​Todic ​បាន​បង្ហាញ​កាយ​វិការ​មើល​ងាយ​ទៅ​វិញ។

    ក្នុង​វីដេអូ​និង​រូបភាព​ដែល​គេ​ចាប់​បាន គឺ​លោក Todic ​ដែល​ជា​គ្រូ​ជំនួយ​ថៃ​នោះ ​បាន​លើក​ដៃ​បង្ហាញ​ថា​លោក Park ​ល្អិត ​បើ​ធៀប​ជាមួយ​គ្រូ​បង្វឹក​ថៃ។ ​សញ្ញា​នេះ ​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​ជា​ខ្លាំង​សម្រាប់​លោក Park ​និង​កីឡាករ​វៀតណាម ​រហូត​ដល់​មាន​ការ​ចូល​ឃាត់​ថែម​ទៀត​ផង។

    យ៉ាងណាមិញ ​ចំពោះ​រឿង​នេះ ​វៀតណាម ​បាន​សរសេរ​លិខិត​ប្ដឹង​ទៅ​ខាង AFC ​រួច​រាល់​ហើយ ដើម្បី​ធ្វើ​ការ​ពិន័យ ​ក៏​ដូចជា​ទាមទារ​យុត្តិធម៌​ឱ្យ​លោក Park ​វិញ៕ប្រភព៖ Foxsportsasia

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT