Mane ​ថា Klopp ​គឺ​ជា​អ្នក​ចាត់ការ​ល្អ​បំផុត​នៅ​លើ​លោក​នេះ​

Sadio Mane ​បាន​បញ្ជាក់​ថា​លោក Jurgen Klopp ​គឺ​ជា​អ្នក​ចាត់ការ​ល្អ​បំផុត​នៅ​លើ​លោក​នេះ ​ក្រោយ​ពី​បាន​ធ្វើ​ការ​ជាមួយ​គ្នា​ប៉ុន្មាន​រដូវ​កាល​ចុង​ក្រោយ​។

Klopp ​កំពុង​ដឹក​នាំ​ក្រុម Liverpool ​ឱ្យ​ឡើង​ដល់​ចំណុច​កំពូល​វិញ ​ក្រោយ​ពី​ឈរ​នៅ​លេខ​១ ​ក្នុង​តារាង​ហើយ​ដាច់​ពិន្ទុ​ក្រុម​លេខ​២ Leicester City ​ដល់​ទៅ​៨​ពិន្ទុ​ថែម​ទៀត។ អ្វី​ដែល​កាន់​តែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មាន​ទំនុ​កចិត្ត​លើ​អ្នក​ចាត់ការ​អាល្លឺម៉ង់​នេះ ​គឺ​២​រដូវ​កាល​ជាប់​គ្នា​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ​ដោយ​បាន​ជើង​ឯក​ម្ដង ​និង​រង​ជើង​ឯក​ម្ដង។

សម្រាប់ Mane ​ដែល​ជា​កីឡាករ​របស់​ក្រុម Liverpool ​ផ្ទាល់​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​រឿង​ខាង​លើ​នេះ​ដែរ​ថា​៖ “មាន​អ្នក​ចាត់ការ​ល្អ​ៗ​ជា​ច្រើន​នៅ​អឺរ៉ុប ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​អាច​មើល​ឃើញ​និង​និយាយ​បាន​គឺ​អ្នក​ចាត់ការ​របស់​យើង ​ជា​មនុស្ស​កំពូល​នៅ​លើ​លោក​នេះ។ គាត់​យល់​ច្បាស់​ពី​អ្វី​ដែល​ត្រូវ​ដោះស្រាយ​ជាមួយ​កីឡាករ ដើម្បី​អភិវឌ្ឍ​ក្រុម​ទាំង​មូល”៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT