Tuchel ​ថា​ខ្លួន​មិន​មែន​ឪពុក Neymar ទេ ហាម​គេ​មិន​ឲ្យ​ហោះ​ទៅ Madrid ម្ដេច​បាន

អ្នកចាត់ការ​ក្លឹប Paris Saint-Germain បាន​និយាយ​ទាំង​មិន​លាក់លៀម​ថា​ខ្លួន​មាន​អារម្មណ៍​មិន​ល្អ​នោះ​ទេ ការ​ដែល​ Neymar សម្រេច​ទៅ​ចូលរួម​កម្មវិធី Davis Cup នៅ​ឯ​ទីក្រុង Madrid ប្រទេស​អេស្ប៉ាញ​កាល​ពី​ពេល​កន្លង​ទៅ​នេះ។

Neymar ក៏​ត្រលប់​មក​ចូលរួម​ការ​ហ្វឹកហាត់​ជា​ធម្មតា​វិញ ដោយ​ត្រៀម​តតាំង​ក្លឹប Lille នៅ​ប្រកួត​ខាង​មុខ​នេះ មុន​ពេល PSG ត្រូវ​ជួប Real Madrid នៅ​ថ្ងៃ​អង្គារ។ សួរនាំ​ជុំវិញ​រឿងរ៉ាវ Neymar ហោះ​ទៅ​ទីក្រុង Madrid កន្លង​ទៅ លោក Tuchel ​និយាយ​ថា៖ “តើ​ខ្ញុំ​អាច​ធ្វើ​បែប​ណា​បាន”។

លោក​បន្ត៖ “ខ្ញុំ​មិន​មែន​ជា​ឪពុក​របស់​គេ​ទេ ហើយ​ក៏​មិនមែន​ជា​ប៉ូលិស ខ្ញុំ​ត្រឹម​តែ​ជា​គ្រូ​បង្វឹក​មួយ​រូប​ប៉ុណ្ណោះ ដោយ​ការ​ពិត​នាម​ខ្ញុំ​ជា​គ្រូ​បែប​នេះ ខ្ញុំ​មិន​ពេញ​ចិត្ត​រឿង​ហ្នឹង​ឡើយ តែ​ខ្ញុំ​ក៏​បាត់បង់​អារម្មណ៍​របស់​ខ្ញុំ​ទាំង​ស្រុង​ទៅ​លើ​រឿង​ទាំង​នោះ​ដែរ”។

លោក​បន្ត​ថា៖ “យ៉ាងណាមិញ​ក្រោយ​ការ​ត្រលប់​មក​វិញ​របស់ Neymar គេ​បាន​ចូលរួម​ហ្វឹកហាត់​បាន​ល្អ​ ពោល​គឺ​គេ​អាច​នឹង​ចូលរួម​ការ​ប្រកួត​ខាង​មុខ​នេះ​បាន”៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT