Cuadrado ស្ម័គ្រស្មោះ​ត​កុងត្រា​ថ្មី ២ ឆ្នាំ​កន្លះ​ថែម​ទៀត​ជាមួយ​ក្លឹប Juventus

ក្រោយ​មក​ចូលរួម​តាំង​ពី​ខែ​សីហា ឆ្នាំ ២០១៥ កីឡាករ Juan Cuadrado ក៏​សម្រេច​បន្ត​កុងត្រា​ស្ម័គ្រស្មោះ​បន្ត​ជាមួយ​ក្លឹប Juventus លើ​កុងត្រា​រយៈ​ពេល ២ ឆ្នាំ​កន្លះ​បន្ថែម​ទៀត ពោល​គឺ​ដល់​ឆ្នាំ ២០២២។

ទទួល​ស្គាល់​ថា​មួយ​រយៈ​ចុង​ក្រោយ Cuadrado ហាក់​មិន​សូវ​ទទួល​បាន​ចំណាប់​អារម្មណ៍​ខ្លាំង​ទាំង​ក្នុង​និង​ក្រៅ​ទីលាន ​ប៉ុន្តែ​បើ​យើង​បង្វែរ​មើល​ភាព​ជោគជ័យ​ដែល​កីឡាករ​កូឡុំប៊ី​ធ្លាប់​ចូលរួម​ចំណែក​ក្នុង​រយៈ​ពេល ៤ ឆ្នាំ​កន្លង​ទៅ​នេះ រូប​គេ​ធ្លាប់​ឈ្នះ​ពាន​លីគ ៤ លើក, Copas ៣ លើក និង SuperCup ១ លើក​ផង​ដែរ។

គួរ​បញ្ជាក់​ថា​ Juventus នឹង​ត្រូវ​ចូល​តតាំង​ក្រុម​ខ្លាំង Atlanta នៅ​វេលា​ម៉ោង ០៩:០០ នាទី​យប់​ស្អែក​នេះ​ដែល​ជា​ជំនួប​ជុំ​ទី ១៣ នៅ​ក្របខ័ណ្ឌ Serie A៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT