ខ្សែការពារបារាំងាំ Umtiti បាននិយាយថា Lionel Messi នៅជម្រើសជាតិអាហ្សង់ទីន លេងមិនបានល្អដូចនៅក្លឹបអាជីព FC Barcelona ឡើយ។
នៅល្ងាចម៉ោង៩យប់នេះ អាហ្សង់ទីននឹងត្រូវលេងទល់ក្រុមបារាំង នៅវគ្គ១៦ក្រុមចុងក្រោយ FIFA World Cup 2018។ នេះជាការប្រកួតធំមួយដែល អ្នកគាំទ្រមិនអាចមើលរំលងបាន ត្បិតអីក្រុមទាំងពីរនេះ សុទ្ធតែគីឡូធ្ងន់ មានកីឡាករកំពូលៗច្រើន។ ជាមួយគ្នានេះដែរ ខ្សែការពារ Umtiti ដែលលេងនៅក្លឹបអាជីពជាមួយ Messi នោះ បាននិយាយចំពោះការប្រកួតយប់នេះថា Messi លេងមិនល្អដូច Messi នៅ Barcelona ឡើយ។
“Messi នៅទីនេះ មិនទាន់ល្អគ្រប់គ្រាន់ដូច Messi នៅ Barcelona ឡើយ។ កីឡាករក្រុមអាហ្សង់ទីន មិនមែនកីឡាករនៅក្លឹប Barcelona ដែលអាចជ្រោមជ្រែងគាត់បានច្រើននោះទេ។ គាត់មិនអាចធ្វើអ្វីបានតែម្នាក់ឯងនោះទេ។ អាហ្សង់ទីន ពឹងផ្អែកលើគាត់ច្រើន ប៉ុន្តែគាត់ម្នាក់ឯងមិនអាចទ្រទ្រង់គ្រប់យ៉ាងទេ”។ សម្ដីរបស់ Umtiti មុនការប្រកួតយប់នេះ៕Africanews