លោក Jose Mourinho នឹងទទួលបានប្រាក់បន្ថែមរហូតដល់២លានផោន ប្រសិនបើលោកអាចដឹកនាំក្រុម Spurs ឱ្យចូលតំបន់ Top4 ដើម្បីលេង UEFA Champions League ឆ្នាំក្រោយបាន។
ការមកដឹកនាំក្រុម Spurs លោក Jose ទទួលបានប្រាក់តម្លៃពលកម្មប្រចាំឆ្នាំ១៥លានផោនទៅហើយ ដែលតម្លៃនេះគឺធ្វើឱ្យលោកក្លាយជាអ្នកចាត់ការមានតម្លៃខ្លួនខ្ពស់ជាងគេលំដាប់ទី២នៅលើលោក បន្ទាប់ពី Pep ។ អ្វីដែលកាន់តែពិសេសទៀតនោះ ការមកដឹកនាំក្រុម Spurs នេះ ប្រសិនបើលោកអាចនាំក្រុមលេងល្អ ហើយចូលតំបន់ Top4 វិញ បាន នោះនឹងទទួលបានប្រាក់លើកទឹកចិត្ត២លានផោនបន្ថែមលើប្រាក់តម្លៃពលកម្មទៀត។
អតីតអ្នកចាត់ការក្រុម Chelsea ខាងលើនេះ នឹងដឹកនាំប្រកួតដំបូងនៅ Spurs លេងទល់ក្រុម West Ham នៅថ្ងៃសៅខាងមុខនេះ វេលាម៉ោង៧:៣០នាទីល្ងាច។ ស្របពេល Spurs បច្ចុប្បន្ននេះនៅលេខ១៤ក្នុងតារាង ដាច់ពិន្ទុពីក្រុមលេខ៤ Man City ដល់ទៅ១១ពិន្ទុឯណោះ៕ប្រភព៖ Dailymail