លឺថា ច្រឹង ពលរដ្ឋ វេចសម្ពាយពីទ័ពទៅវិសាខាក្នុងតម្លៃ១៥០០០ដុល្លារ

ខ្សែបម្រើឆ្នើម ច្រឹង ពលរដ្ឋ ត្រូវបានគេប្រទះឃើញចូលហ្វឹកហាត់ជាមួយក្រុមវិសាខាហើយ ខណៈប្រភពមិនផ្លូវការមួយទម្លាយថា ក្រុមអ្នកមានធនធានបានចំណាយលុយស្មើប្រាក់រង្វាន់លីគមួយរដូវកាលចំពោះការផ្ទេរអតីតម្ចាស់អាវ២៤រូបនេះ។

ពលរដ្ឋ បានសម្រាកពីលីគកំពូលកម្ពុ​ជា១រដូវកាលហើយ ដោយសាររបួសជើងដ៏រាំរ៉ៃរបស់គេ។ ប៉ុន្តែយ៉ាងណា ទេពកោសល្យនិងទម្រង់លេងរបស់គេនៅតែទាក់ចិត្តក្រុមចំណាត់ថ្នាក់លេខ២លីគរដូវកាល២០១៩ហើយទិញចូលរួម។ ចំពោះប្រភពពីតម្លៃខ្លួនគឺមើលឃើញថា ពិតជាច្រើន ខណៈដំណឹងចុងក្រោយនៃការផ្ទេរដែលមានតម្លៃខ្លួនថ្លៃជាងគេសម្រាប់កីឡាករខ្មែរមានតែ ៥០០០ ដុល្លារប៉ុណ្ណោះ។

វិសាខា ជាក្រុមមានកញ្ចប់ចាយប្រចាំឆ្នាំច្រើនជាងគេបំផុតនៅកម្ពុជា។ ក្រោយខកចិត្តមិនឈ្នះជើងឯក២ឆ្នាំជាប់គ្នា លឺថាក្រុមនេះដដែលត្រៀមលុយធំទាក់ចិត្តកីឡាករក្នុងស្រុកបន្ថែមដូចជា Zazai របស់ភ្នំពេញក្រោនជាដើម។​

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT