Man Utd សម្លឹង​ឃើញ​អតីត​ខ្សែ​ប្រយុទ្ធ​របស់ City មក​ជំនួស​តំណែង Sanchez/Lukaku

ក្រោយ​ការ​ចាកចេញ​របស់ Alexis Sanchez និង Romelu Lukaku ទៅ​ចូលរួម​នៅ​ទឹកដី​អ៊ីតាលី ​លោក Ole Gunnar Solskjaer ក៏​នៅ​តែ​ជាប់​ភារកិច្ច​ក្នុង​ការ​ខ្វាត់ខ្វែង​រក​ឲ្យ​បាន​ខ្សែ​ប្រយុទ្ធ​ថ្មី​មួយ​រូប​នៅ​ទីផ្សារ​ដោះដូរ​រដូវ​រងា​ខាង​មុខ។

កន្លង​ទៅ​ក្លឹប​ម្ចាស់​ដី Old Trafford ជាប់​ពាក្យ​ថា​ចង់​បាន Mario Mandzukic ​ប៉ុន្តែ​តាម​សារព័ត៌មាន ESPN ​បាន​ទម្លាយ​នូវ​ជម្រើស​ថ្មី​មួយ​ផ្សេង​ទៀត​របស់​បិសាច​ក្រហម​នោះ​គឺ​កីឡាករ Edin Dzeko ដែល​កំពុង​បម្រើ​អាជីព​នៅ​ក្លឹប AS Roma ក៏​ដូច​ធ្លាប់​ជា​អតីត​កីឡាករ​នៅ Man City។

Dzeko ​បាន​បាត់បង់​ឱកាស​បង្ហាញ​ខ្លួន​ច្រើន​នា​រដូវ​កាល ២០១៩/២០ ជា​ហេតុ​ជំរុញ​ឲ្យ​ការ​ចាកចេញ​នា​ខែ​មករា​សម្រាប់​គេ​ទំនង​ជា​មាន​ភាគរយ​ខ្ពស់​បំផុត៕ ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT