បើកឆាកជុំទីពីរ សប្តាហ៍ទី១២ ព្រះខ័នរាជស្វាយរៀង ប៉ះ ណាហ្គាវើលភ្លាម ខណៈថ្ងៃសៅរ៍នេះមាន៣ប្រកួត

បន្ទាប់ពីមិនមានការសម្រាកក្រោយចប់ជុំទីមួយនៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៨ ការប្រកួតសប្តាហ៍ដំបូងនៃជុំទីពីរ នឹងចូលខ្លួនមកដល់ក្នុងថ្ងៃសៅរ៍នេះហើយ ដោយមាន៣គូ ខណៈប្រកួតនៅសល់លេងនៅថ្ងៃស្អែក។

ព្រះខ័នរាជស្វាយរៀង ត្រូវ ជួបណាហ្គាវើល នៅកីឡដ្ឋានស្វាយរៀង វេលាម៉ោង ៦ល្ងាច ។

ក្រុមទាំងពីរជួបគ្នាកាលពីជើងទីមួយ នៅកីឡដ្ឋាន RSN ដោយមិនមានគ្រាប់ស៊ុតបញ្ចូលទីគ្នាឡើយពោលគឺ ០-០ ប៉ុន្តែប្រវត្តិជួបគ្នាកាលពីរដូវកាលមុនវិញ ណាហ្គាវើលបានយកឈ្នះ ទាំងក្នុង និងក្រៅទឹកដី ។

ក្រុមទាំងពីរនឹងបង្ហាញវត្តមានកីឡាករថ្មីៗមួយចំនួនរួមមាន ស៊ូ យ៉ាទី របស់ណាហ្គាវើល និង ប្រាក់ មុន្នីឧត្តម របស់ព្រះខ័នរាជស្វាយរៀង ។

សព្វថ្ងៃ ណាហ្គាវើល ស្ថិតនៅលេខរៀងទី ២ ប្រដេញជាមួយបឹងកេតនៅតំបន់កំពូលតារាង ប្រកួត ១១លើក ឈ្នះ ៨ ស្មើ ១ និងចាញ់ ២ មាន ២៥ពិន្ទុ រីឯព្រះខ័នរាជស្វាយរៀង ឈរលេខរៀងទី៨ ឈ្នះ ៤ ស្មើ ២ និងចាញ់ ៥ ។

ការប្រកួតថ្ងៃសៅរ៍៖
សូលទីឡូអង្គរ Vs ភ្នំពេញក្រោន ម៉ោង ៣:៣០នាទីរសៀល នៅកីឡដ្ឋានសៀមរាប
បឹងកេត Vs អាស៊ីអឺរ៉ុប ម៉ោង ៦ល្ងាច នៅកីឡដ្ឋានជាតិ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT