[ផ្លូវការ] Tottenham ចាត់តាំង​ Mourinho ជា​គ្រូ​បង្វឹក​ថ្មី លើ​កុងត្រា​ដល់​ឆ្នាំ ២០២៣

ក្លឹប Tottenham Hotspur ​បាន​ប្រកាស​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​នៅ​មុន​នេះ​បន្តិច ជុំវិញ​ការ​ចាត់តាំង​លោក Jose Mourinho ​ជា​អ្នកចាត់ការ​បន្ទាប់​ពី​លោក Mauricio Pochettino។

ជុំវិញ​កុងត្រា​ដែល​លោក Mourinho ព្រម​ចុះ​ហត្ថលេខា​គឺ​មាន​រយៈ​ពេល​ដល់​រដូវ​កាល​ ២០២២/២៣។ រំឭក​ថា Jose ជា​បុគ្គល​ធ្លាប់​ទទួល​ជោគជ័យ​មួយ​រូប ក្រោយ​ឈ្នះ​ពាន​រង្វាន់​អាជីព​សរុប​ចំនួន ២៥ លើក ជាមួយ​ការ​ដឹកនាំ​នៅ FC Porto, Inter Milan, Chelsea, Real Madrid និង Manchester United។

ថ្លែង​ជុំវិញ​ការ​ទទួល​តំណែង​ថ្មី Jose និយាយ​ថា៖ “ខ្ញុំ​ពិត​ជា​រីករាយ​នឹង​ការ​មក​ចូលរួម​ជាមួយ​ក្លឹប​ដែល​ពោរពេញ​ដោយ​ប្រវត្តិសាស្រ្ត​អស្ចារ្យ​និង​ភាព​ពេញ​ចិត្ត​របស់​អ្នក​គាំទ្រ ជាមួយ​គុណភាព​ក្រុម​ទាំង​មូល​ការ​បម្រើ​ការ​ជាមួយ​កីឡាករ​ក្នុង​ក្រុម​នេះ​គឺ​ពិត​ជា​ទាក់ទាញ​ខ្ញុំ​ខ្លាំង​បំផុត”៕ ប្រភព៖ TottenhamHotspur​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT