វគ្គ​ជម្រុះ Euro ឆ្នាំ​នេះ មាន ២ ក្រុម​គត់​លេង​ ១០ ប្រកួត​ពេញ​មិន​ដែល​ស្គាល់​ពាក្យ​ថា ‘ចាញ់’

យុទ្ធនាការ​នៃ​ការ​ប្រកួត​វគ្គ​ជម្រុះ Euro ២០២០ Qualifiers ​បាន​បញ្ចប់​កាល​ពី​យប់​មិញ ក្រោយ​រក​ឃើញ​ក្រុម​ទាំង ២០ ដែល​កក់​កៅអី​ទៅ​ចូលរួម​ការ​ប្រកួត​វគ្គ​ Play-Off ផ្លូវការ​នា​ឆ្នាំ ២០២០ ខាង​មុខ។

ក្នុង​នោះ​បែលហ្សិក​ជា​ក្រុម​លេចធ្លោ​ជាង​គេ ជាមួយ​នឹង​ជម្រើស​ជាតិ​អ៊ីតាលី​ដែល​លេង​មិន​ទាន់​ស្គាល់​ពាក្យ​ថា ‘ចាញ់’ ក្រោយ​ឆ្លង​កាត់​ការ​ប្រកួត ១០ លើក​អស់​រយៈ​ពេល​ជា​ច្រើន​ខែ។ បែលហ្សិក​ក៏​បាន​បំបែក​កំណត់ត្រា​រក​បាន ៤០ គ្រាប់​ឈរ​លេខ ២ បន្ទាប់​ពី​អេស្ប៉ាញ​ធ្លាប់​ធ្វើ​បាន ៤២ គ្រាប់​នា​ឆ្នាំ ២០០០។

រំឭក​ថា​ក្រៅ​ពី​បែលហ្សិក​និង​អ៊ីតាលី ក្នុង​ប្រវត្តិសាស្រ្ត​វគ្គ​ជម្រុះ Euro ធ្លាប់​កើត​មាន ៣ លើក​ផ្សេង​ទៀត​នៅ​ឆ្នាំ ២០១៦ បាន​ទៅ​លើ​ក្រុម​អង់គ្លេស ខណៈ​ឆ្នាំ ២០១២ គឺ​អាល្លឺម៉ង់ និង ២០០០ គឺ​សាធារណរដ្ឋ​ឆែក៕ ប្រភព៖ AF

  • វគ្គ​ជម្រុះ Euro ឆ្នាំ​នេះ មាន ២ ក្រុម​គត់​លេង​ ១០ ប្រកួត​ពេញ​មិន​ដែល​ស្គាល់​ពាក្យ​ថា ‘ចាញ់’