កីឡាករ Spurs ណា​មួយ បង្ហោះ​សារ​គោរព​ដល់​ការ​ចាកចេញ​របស់ Pochettino មុន​គេ​បង្អស់?

ក្លឹប Tottenham Hotspur ​បាន​ប្រកាស​ចែកផ្លូវ​ជាមួយ​លោក​ Pochettino នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្រោយ​ក្រុម​ធ្លាក់​មក​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ១៤ ក្នុង​តារាង។ ត្បិត​អី​រដូវ​កាល​ចាស់ Spurs ធ្វើ​បាន​ល្អ​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ UCL ក៏​ដោយ តែ​នៅ​ឆ្នាំ ២០១៩ គ្រប់​យ៉ាង​ហាក់​មាន​ការ​ប្រែប្រួល​ទាំង​ស្រុង។

 

ក្រោយ​ការ​ចាកចេញ​របស់​បុរស​សញ្ជាតិ​អាហ្សង់ទីន នៅ​លើ​បណ្តាញ​សង្គម​គេ​ឃើញ​មាន​ Dele Alli គឺ​ជា​កីឡាករ​ដំបូង​បង្អស់​ដែល​បាន​បង្ហោះ​សារ​លើក​ទឹក​ចិត្ត​និង​គោរព​ដល់​ការ​ចាកចេញ​លើក​នេះ។

Alli បាន​សរសេរ​ថា៖ “ខ្ញុំ​មិន​ដឹង​ថា​អរគុណ​ដល់​បុរស​ម្នាក់​នេះ​បែប​ណា​ទើប​គ្រប់គ្រាន់​ទេ ដោយ​គាត់​បាន​បង្រៀន​ខ្ញុំ​ច្រើន​ណាស់ ហើយ​ខ្ញុំ​ក៏​ពិត​ជា​អំណរគុណ​ដល់​គ្រប់​យ៉ាង​ដែល​គាត់​បាន​ធ្វើ​សម្រាប់​ខ្ញុំ។ សុំ​សំណាង​ល្អ​និង​សង្ឃឹម​ថា​អាច​ជួប​គ្នា​ម្តង​ទៀត​មិត្តភ័ក្ដិ​របស់​ខ្ញុំ”៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT