គ្រូ​ថៃ ​ថា​ស្មើ​វៀតណាម ​នឹង​ធ្វើ​ឱ្យ​ក្រុម​ដំ​រី​សឹក​ពិបាក​ឡើង​ជុំ​បន្ដ​

លោក ​Akira Nishino ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ថៃ ​បាន​បញ្ជាក់​ថា​លទ្ធផល​ស្មើ​វៀតណាម ០-០ ​នៅ​យប់មិញ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​ថៃ​ពិបាក​ខ្លាំង​ក្នុង​ការ​ទទួល​បាន​ឱកាស​ឡើង​ជុំ​បន្ដ។

លោក Nishino ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “បន្ទាប់​ពី​ការ​ប្រកួត​នេះ ​ខ្ញុំ​គិត​ថា​វៀតណាម ​នឹង​មាន​ឱកាស​ច្រើន​ក្នុង​ការ​ឡើង​ទៅ​វគ្គ​បន្ដ​ក្នុង​ពូល G ​ខណៈ​ដែល​ក្រុម​ថៃ​វិញ ​ត្រូវ​ព្យាយាម​ខ្លាំង​ជាង​មុន​ទ្វេ​ដង​ទើប​អាច​មាន​ឱកាស​បាន។ ​ក្រុម​វៀតណាម ​ជា​ក្រុម​ខ្លាំង​មួយ​នា​ពេល​បច្ចុប្បន្ន ពួកគេ​លេង​ដោយ​កម្លាំង​ចិត្ត ​ប្រព័ន្ធ​ការពារ​ល្អ  និង​ការ​វាយ​បក​លឿន​ៗ”។

រំលឹក​ថា​ឆ្លង​កាត់​៥​ប្រកួត​មក​នេះ ​ក្រុម​ថៃ​ស្ថិត​នៅ​លេខ​៣​ក្នុង​តារាង ​មាន​តែ​៨​ពិន្ទុ​ប៉ុណ្ណោះ ស្រប​ពេល​ក្រុម​វៀតណាម​វិញ មាន​១១​ពិន្ទុ​ហើយ​ឈរ​នៅ​លេខ​១។ ​ក្រុម​លេខ​២ គឺ​ក្រុម​ម៉ាឡេស៊ី ដែល​មាន​៩​ពិន្ទុ​ក្នុង​ដៃ៕ប្រភព៖ Bangkokpost


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT