• គ្រូ​វៀតណាម ​ថា​បាន​ស្មើ​ថៃ គឺ​ជោគជ័យ​បាន​ពាក់​កណ្ដាល​ហើយ​

    លោក  Park Hang-seo ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ថៃ ​បាន​បញ្ជាក់​ថា​ការ​លេង​បាន​ស្មើ​ក្រុម​ថៃ ០-០ ​នៅ​យប់មិញ​នេះ គឺ​មាន​ន័យ​ថា​វៀតណាម​ជោគជ័យ​បាន​ពាក់​កណ្ដាល​ហើយ​នៅ​វគ្គ​ជម្រុះ​ពាន​រង្វាន់ FIFA World Cup 2022 ។

    ក្រុម​វៀតណាម​លេង​ស្មើ​ក្រុម​ថៃ ​ក្នុង​ដី​ខ្លួន​ឯង ​ដោយ​លទ្ធផល​ ០-០ ​បើ​ទោះ​ជា​ក្រុម​ទាំង​ពីរ​ព្យាយាម​វាយ​សម្រុក​គ្នា​យ៉ាង​ណា​ក៏​ដោយ។ ​ជាមួយ​លទ្ធផល​នេះ ​ក្រុម​វៀតណាម ​នៅ​រក្សា​ខ្លួន​ឈរ​លេខ​១​បាន​ដដែល ​ដោយ​មាន​១១​ពិន្ទុ ​ស្រប​ពេល​ក្រុម​ម៉ាឡេស៊ី ​ឈរ​នៅ​លេខ​២ ​មាន​៩​ ​និង​ថៃ​នៅ​លេខ​៣​មាន​៨​ពិន្ទុ។

    ក្រោយ​ពី​ចប់​ការ​ប្រកួត ​លោក Park ​ដែល​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​វៀតណាម ​បាន​បញ្ជាក់​ថា​ក្រុម​របស់​លោក​ធ្វើ​បាន​ល្អ​ក្នុង​ប្រកួត​នេះ។ លទ្ធផល​ស្មើ​គ្នា​នេះ ​លោក​មិន​សប្បាយ​ចិត្ត​នោះ​ទេ ​ព្រោះ​ចង់​បាន​៣​ពិន្ទុ​បន្ថែម ប៉ុន្តែ​វា​ក៏​មិន​អន់​ពេក​ដែរ ​ពេល​បាន​១​ពិន្ទុ​នេះ។ ​លោក​បន្ដ​ថា ​ការ​បាន​១​ពិន្ទុ​នេះ គឺ​ស្មើ​នឹង​ជោគជ័យ​ពាក់​កណ្ដាល​ហើយ​សម្រាប់​ក្រុម​វៀតណាម​នៅ​វគ្គ​ជម្រុះ​ពាន​រង្វាន់ World Cup 2022 ៕ប្រភព៖ Vnexpress


    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT