អតីតគ្រូ​ Muangthong លោក Totchtawan Sripan ទៅដឹកនាំក្រុម Police Tero

ក្រោយសម្រាកអស់រយៈពេលជិត៤ខែ ពោលគឺតាំងពីខែមីនាមក ពេលដែលលោក Totchtawan Sripan បានលាលែងពីតួនាទីជាគ្រូបង្វឹកក្លិប Muangthong United ពេលនេះគាត់បានក្លាយជាគ្រូបង្វឹករបស់ក្លិប Police Tero ដែលជាក្លិបដើមនៃអាជីពរបស់គាត់ ។

តាមសេចក្តីប្រកាសរបស់ក្លិបក្រោយការតែងតាំងលោក Totchtawan ជាគ្រូបង្វឹក មានន័យថាលោក Rangsan Viwatchaichok នឹងត្រឡប់ទៅកាន់តួនាទីជាគ្រូជំនួយវិញ ខណៈដែលអ្នកទាំងពីរមានទស្សនវិស័យនៃការរៀបចំប្រព័ន្ធលេងដូចគ្នា។

គួរបញ្ជាក់ថា លោក Totchtawan ត្រូវបានតែងតាំងជាគ្រូបង្វឹកលើកដំបូងក្នុងអាជីពរបស់លោកនៅឆ្ណាំ ២០១០ នៅក្លិប BEC Tero sasana និងឆ្នាំ ២០១៥ ដែលប្តូរទៅឈ្មោះ Police United ក្រោយមកលោកក៏ដឹកនាំក្លិប Muangthong នៅឆ្នាំ ២០១៦ ហើយឈ្នះពានលីគក្នុងរដូវកាលនោះតែម្តង។ អតីតកីឡាករជម្រើសជាតិថៃរូបនេះ បានដឹកក្លិបឈ្នះពានរង្វាន់ ៥ សរុបក្នុងរយៈពេល ២ ឆ្នាំនេះ ដែលមានដូចជា Thai League 1 ( 2016 ) Thai League Cup ( 2016,2017 ) Thai Champion Cup 2017 និង Toyota Mekong Club Championship 2017 ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT