​វែល ​បាន​ឱកាស​ឡើង​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ Euro 2020 ​ហើយ​

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វែល បាន​កៅអី​ឡើង​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Euro 2020 ​ហើយ ក្រោយ​ពី​យក​ឈ្នះ​ក្រុម​ហុងគ្រី ២-០។

សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​ទល់​ក្រុម​ហុងគ្រី​នៅ​យប់មិញ​នេះ គឺ​ជា​ការ​ប្រកួត​សម្រេច​វាសនា​របស់​ក្រុម​ជម្រើសជាតិ​វែល​តែ​ម្ដង​ថា​បាន​ទៅ​ជុំ​បន្ដ​ឬ​អត់។ ពួកគេ​ត្រូវ​ការ​ឈ្នះ​ដាច់​ខាត ទើប​អាច​ឡើង​ទៅ​ជុំ​បន្ដ​បាន ​ខណៈ​ដែល​លទ្ធផល​ជាក់​ស្ដែង​គឺ​ក្រុម​វែល​ពិត​ជា​ធ្វើ​បាន​មែន​ក្នុង​ដី​ខ្លួន​ឯង ដោយ​យក​ឈ្នះ​ក្នុង​លទ្ធផល​ដល់​ទៅ​២-០ ​ឯ​ណោះ។ ដោយ​២​គ្រាប់​នោះ​ធ្វើ​បាន​សម្រេច​ពី​សំណាក់​ខ្សែ​បម្រើ Ramsey ​តែ​ម្នាក់​ឯង។

វែល​ស្ថិត​នៅ​លេខ​២​ក្នុង​ពូល E ​ដោយ​មាន​១៤​ពិន្ទុ ​ខណៈ​ដែល​លេខ​១​បាន​ទៅ​លើ​ក្រុម​ក្រូអាត​មាន​១៧​ពិន្ទុ។ ​២​ក្រុម​នេះ ​បាន​កៅអី​ឡើង​ទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Euro 2020 ​៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT