ក្រុម Spurs បានបណ្ដេញលោក Mauricio Pochettino ចេញពីតំណែងអ្នកចាត់ការក្រុមហើយ ដោយត្រៀមយកលោក Jose Mourinho មកដឹកនាំក្រុមវិញ។
ក្រុមមាន់ខ្នាយមាសកំពុងធ្លាក់កូដរដូវកាលនេះ ដោយឈរនៅលេខ១៤ក្នុងតារាង ជាមួយលទ្ធផលចាញ់ច្រើន។ ជាមួយការដឹកនាំក្រុមមិនល្អនេះហើយ ទើបបានជាថ្នាក់ដឹកនាំក្រុម Spurs សម្រេចចិត្តត្រូវតែចែកផ្លូវគ្នា ដើម្បីមានឱកាសនាំយកអ្នកចាត់ការថ្មីមកជំនួស និងស្រោចស្រង់ក្រុមវិញ។
ម្នាក់ថ្មីដែលគេជឿថានឹងមកដឹកនាំក្រុម Spurs នោះ គឺ លោក Jose Mourinho ។ អតីតអ្នកចាត់ការក្រុម Man Utd នេះ ធ្លាប់បង្ហើបថាខ្លួនពេញចិត្តសម្រាប់ការងារនៅក្រុម Spurs ៕ប្រភព៖ Dailymail