គ្រូ​វៀតណាម ​បង្ហាញ​ក្ដី​បារម្ភ​មួយ​មុន​ប៉ះ​ថៃ​ល្ងាច​នេះ​

លោក Park Hang-seo ​បាន​បង្ហាញ​ក្ដី​បារម្ភ​មួយ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​វៀតណាម ​មុន​ប៉ះ​ក្រុម​ថៃ​នៅ​ម៉ោង​៨​យប់​នេះ ​វគ្ក​ជម្រុះ​ពាន​រង្វាន់ FIFA World Cup 2022 ​។​

​ក្នុង​សន្និសីទ​កាសែត​ម្សិលមិញ​នេះ ​លោក Park ​បាន​និយាយ​ថា​៖ “កីឡាករ​ទាំង​អស់​បាន​យល់​ពី​វត្តមាន​របស់​អ្នក​គាំទ្រ។ ខ្ញុំ​អាច​ឃើញ​ក្នុង​កែវ​ភ្នែក​របស់​ពួកគេ ​ចង់​បាន​ជ័យជម្នះ​បំផុត។ ​ខ្ញុំ​ខ្លាច​តែ​ពួកគេ Stress ​ពេល​ជួប​ក្រុម​ថៃ​នៅ​យប់​នេះ​ទេ ​ហើយ​ខ្ញុំ​ពិត​ជា​មិន​ចង់​ឱ្យ​រឿង​នេះ​កើត​ឡើង​ឡើយ។ ខ្ញុំ​បាន​បន្ថយ​សម្ពាធ​លើ​កីឡាករ ​មិន​ឱ្យ​ពួកគេ​គិត​ច្រើន ​ដោយ​គ្រាន់​តែ​សម្រាក​ឱ្យ​គ្រប់គ្រាន់ ​និង​រៀប​ចំ​ក្បួន​លេង​តាម​ក្បួន​ត្រឹម​ត្រូវ​បាន​ហើយ”។

​គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​នេះ ​បាន​បញ្ជាក់​ថា​ក្រុម​ការងារ​របស់​លោក​បាន​មើល​យល់​ពី​ក្បួន​លេង​របស់​ក្រុម​ថៃ​ហើយ។ ​លោក Park ​មិន​ចង់​បញ្ចេញ​អ្វី​ច្រើន​ទេ ប៉ុន្តែ​វៀតណាម​មាន​ប្រៀប​ច្រើន​ជាង​ក្រុម​ថៃ ​ក្នុង​ការ​ប្រកួត​នៅ​យប់​នេះ៕ប្រភព៖ Vnexpress


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT