Barca ទម្លាក់ R.Madrid ពី​បញ្ជី​ក្លឹប​មាន​ចំណូល​ខ្ពស់​បំផុត​ប្រចាំ​ឆ្នាំ ២០១៩

តាម​របាយការណ៍​ពី Forbes ​បាន​ចុះ​ផ្សាយ​នូវ​បញ្ជី​ឈ្មោះ​ក្លឹប​រក​ចំណូល​បាន​ខ្ពស់​បំផុត​នៅ​ឆ្នាំ ២០១៩ នេះ ដោយ​ក្នុង​នោះ​ឃើញ​ថា Barcelona ឈរ​នៅ​ចំណាត់ថ្នាក់​ទី ១ ទម្លាក់ Real Madrid មក​ឈរ​លេខ ២។

ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត​ដែល Barcelona អាច​រក​ចំណូល​សរុប​បាន ៨៥២ លាន​អឺរ៉ូ ខ្ពស់​ជាង​កាល​ពី​ឆ្នាំ ២០១៨ ប្រមាណ ១៦២ លាន​អឺរ៉ូ។ ធៀប​នឹង​ក្លឹប Real Madrid ដែល​នៅ​ឈរ​លេខ ២ រក​បាន ៧៥៧ លាន​អឺរ៉ូ​ច្រើន​ជាង​ឆ្នាំ​ទៅ​ប្រមាណ ៧ លាន​អឺរ៉ូ​ប៉ុណ្ណោះ។

ក្លឹប​បន្ទាប់​ពី​ក្លឹប​យក្ស​ទាំង​ពីរ​មាន Man Utd ​រក​ចំណូល​បាន ៧៣២ លាន​អឺរ៉ូ ខណៈ​ Bayern Munich ក្លឹប​យក្ស​របស់​អាល្លឺម៉ង់​ឈរ​លេខ​បន្ទាប់​រក​បាន ៦៥២ លាន​អឺរ៉ូ៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT