Inter និង Juve ប្រជែង​ចង់​បាន​កីឡាករ​កំពុង​ខ្ចី​ជើង​របស់ Man Utd

ក្លឹប Inter Milan និង Juventus ​ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ដាក់​សំណើ​ចង់​បាន Chris Smalling របស់​ក្លឹប​ Man Utd ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ​ក្លឹប AS Roma។

Smalling ​ហាក់​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​នៅ​ក្លឹប​ក្នុង​លីគ Serie A ​ដោយ​ខ្សែ​ការពារ​រូប​នេះ​ក៏​ជា​ចំណែក​ជួយ​ក្រុម​ឲ្យ​ឈរ​នៅ​លេខ ៦ ក្នុង​តារាង។

Roma ក៏​ទំនង​ជា​ចង់​ទិញ​ផ្តាច់ Smalling នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ ចុង​រដូវ​កាល ២០១៩/២០ នេះ​ដែរ ស្រប​ពេល​ដែល United កំណត់​តម្លៃ​ប្រមាណ ១៨ លាន​ផោន។ យ៉ាងណាមិញ​មក​ទល់​ពេល​ថ្មីៗ​នេះ​មាន​ទាំង​ក្លឹប​ Inter និង Juve ក៏​ចូល​ខ្លួន​ចរចា​បន្ថែម​ទៀត​លើ​ការ​នាំ​យក Smalling។

រំឭក​ថា​ Smalling ផ្តើម​អស់​តម្លៃ​នៅ United ក្រោយ​វត្តមាន​នៃ​ការ​មក​ដល់​របស់ Harry Maguire ប៉ុន្តែ​ខ្សែ​ការពារ​ថ្លៃ​បំផុត​ក្នុង​លោក​មិន​ទាន់​បាន​ជួយ​ឲ្យ United សម្រេច​បាន​នូវ​អ្វី​ដែល​ក្លឹប​ចង់​បាន​នៅ​ឡើយ៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT