Messi ​ញាក់​ដាច់​កីឡាករ​៥​នាក់ ​ក្នុង​ជំនួប​ស្មើ​អ៊ុយរុយហ្គាយ​២-២​

​ខ្សែ​ប្រយុទ្ធ Lionel Messi ​ញាក់​ដាច់​កីឡាករ​ដល់​ទៅ​៥​នាក់​ឯ​ណោះ​ក្នុង​ការ​ប្រកួត​មិត្តភាព​ស្មើ​ក្រុម​

អ៊ុយរុយហ្គាយ​២-២ ​នៅ​ទឹក​ដី​អ៊ីស្រាអែល។

​លេង​ក្នុង​ទីក្រុង  Tel Aviv របស់​ប្រទេស​អ៊ីស្រាអែល ​ក្រុម​អាហ្សង់ទីន ​និង​ អ៊ុយរុយហ្គាយ ​មិន​អាច​កាត់​ក្ដី​យក​ឈ្នះ​ចាញ់​បាន​ទេ ​ដោយ​បាន​ត្រឹម​បញ្ចប់​លទ្ធផល​ស្មើ​គ្នា ២​ទល់​នឹង​២​ប៉ុណ្ណោះ។ ​២​គ្រាប់​របស់​អាហ្សង់ទីន​ធ្វើ​បាន​ដោយ Sergio Aguero ​និង Messi ​ស្រប​ពេល​២​គ្រាប់​របស់​ក្រុម​អ៊ុយរុយហ្គាយ​វិញ​ធ្វើ​បាន​ដោយ Edinson Cavani ​និង Suarez ​។

​ការ​ប្រកួត​នេះ​ត្បិត​តែ​មិត្តភាព​មែន ប៉ុន្តែ​មាន​ការ​ប៉ះ​គ្នា​ច្រើន​ក្នុង​ទីលាន។ ជាក់​ស្ដែង Messi ​បាន​ប៉ះ​ជាមួយ Cavani ​ស្រប​ពេល​ប្រធាន​ក្រុម​អាហ្សង់ទីន​នេះ​ទៀត​សោត ​ត្រូវ​ប៉ះ​ដួល​ច្រើន​ជាង​គេ ​ព្រោះ​រូបគេ​តែងតែ​ញាក់​ដាច់​កីឡាករ​អ៊ុយរុយហ្គាយ​ម្ដង​៣​នាក់ ​៥​នាក់​ក៏​មាន។

ស្មើ​ប្រកួត​នេះ​ទៀត ​មាន​ន័យ​ថា​ក្រុម​អាហ្សង់ទីន​មិន​ទាន់​ស្គាល់​ចាញ់​ទេ​៦​ប្រកួត​កន្លង​មក​នេះ តាំង​ពិ​ចប់​ព្រឹត្តិការណ៍ Copa America ​៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT