ព្រះខ័នរាជស្វាយរៀង ផ្លាស់ប្តូរកីឡាករសំខាន់ៗ៣រូបថ្ងៃនេះ

ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានកែប្រែសមាជិក៣រូបក្នុងក្រុមថ្ងៃនេះ ដោយបញ្ចប់កិច្ចសន្យាកីឡាករបរទេស៣រូប និងជំនួសមកវិញនូវកីឡាករបរទេស២រូប រួមជាមួយអតីតខ្សែបម្រើឆ្នើម ប្រាក់ មុន្នីឧត្តម។

កាលពីព្រឹកមិញ ក្លឹបបានប្រកាសពីការចាកចេញរបស់ Trevin Ceaser, Shane Booysen និង Hyun Whoo ដែលទើបតែមកចូលរួមជាមួយខ្លួនបានត្រឹមជើងទី១។ ចំពោះសមាជិកថ្មីដែលមកជំនួសមាន ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Sergio Barboza Da Silva Junior មកពីឡាវ, Harley Bryn Willard មកពីស៊ុយអែត និង ប្រាក់ មុន្នីឧត្តម ដែលទើបបញ្ចប់កុងត្រាជាមួយក្លឹបម៉ាឡេស៊ី។

ពួកគេទំនងអាចបង្ហាញខ្លួននៅថ្ងៃស្អែក ដោយប៉ះក្រុមខ្លាំង ណាហ្គាវ៉ើល ដែលកំពុងឈរលេខ២ក្នុងតារាងចំណាត់ថ្នាក់។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT