លោក Robert Moreno គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ បានប្រកាសចាកចេញពីតំណែងរបស់ខ្លួន ក្រោយពីដឹកនាំក្រុមជម្រើសជាតិនេះបានកៅអីជុំចុងក្រោយ Euro 2020 ។
ក្រុមជម្រើសជាតិអេស្ប៉ាញ បានយកឈ្នះក្រុមរ៉ូម៉ានី ៥-០ សម្រាប់ការប្រកួតក្នុងពូលពានរង្វាន់ Euro 2020 កាលពីយប់មិញនេះ។ ក្រោយពីចប់ការប្រកួតភ្លាម លោក Moreno ដែលជាគ្រូបង្វឹកអេស្ប៉ាញមិនបានទៅចូលរួមសន្នីសីទកាសែតនោះទេ ដោយលោកបាននៅជាមួយសមាជិកក្រុមទាំងអស់ ហើយប្រកាសដំណឹងអាក្រក់មួយ។ លោកថា លោកនឹងមិនដឹកនាំក្រុមអេស្ប៉ាញនៅវគ្គចុងក្រោយ Euro 2020 ទេ ព្រោះលោកនឹងចាកចេញពីតំណែងនៅត្រឹមនេះហើយ។
គេមិនទាន់ដឹងច្បាស់ពីមូលហេតុដែលលោក Moreno ឈប់ពីតំណែងដែលកំពុងដឹកនាំក្រុមអេស្ប៉ាញបានយ៉ាងល្អនេះឡើយ។ ខណៈដែលសន្និសីទកាសែតផ្លូវការមួយនឹងធ្វើឡើងនៅថ្ងៃនេះតែម្ដង៕ប្រភព៖ Marca