Hazard ​ថា Benzema ​បច្ចុប្បន្ន​ជា​ខ្សែ​ប្រយុទ្ធ​មុត​បំផុត​លើ​លោក​

Eden Hazard ​ថា​មិត្ត​រួម​ក្លឹប​អាជីព Karim Benzema ​នា​ពេល​បច្ចុប្បន្ន​នេះ ​មាន​សមត្ថភាព​ខ្ពស់ ​និង​បាន​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​មុត​បំផុត​នៅ​លើ​លោក​នេះ​ហើយ​។

Hazard ​និង​Benzema ​បាន​ចាប់​ដៃ​គូ​គ្នា​ប្រយុទ្ធ​នៅ​តំបន់​ខាង​លើ​ឱ្យ​ក្រុម Real Madrid ​ច្រើន​ប្រកួត​មក​ហើយ។ ដោយ​ក្នុង​នោះ Hazard ​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​បាន​បង្ហាញ​ទម្រង់​លេង​កាន់​តែ​ល្អ​ទៅ ​ខណៈ​ដែល Benzema ​វិញ រក​គ្រាប់​បាល់​បាន​សឹង​តែ​គ្រប់​ប្រកួត​ទៅហើយ​ឱ្យ​ក្រុម​អធិរាជ​ស។

ជាមួយ​នឹង​ការ​លេង​បាន​ល្អ​នេះ​ដែរ ​អតីត​កីឡាករ Chelsea ​បាន​លើក​ឡើង​ថា​៖ “បន្ទាប់​ពី​បាន​លេង​ជាមួយ​គាត់​៣​ទៅ​៤​ខែ​មក​នេះ ​ខ្ញុំ​គិត​ថា​បច្ចុប្បន្ន​គាត់​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​នៅ​លើ​លោក​នេះ។ មិន​ត្រឹម​តែ​លើ​ទីលាន​នោះ​ទេ គាត់​នៅ​ខាង​ក្រៅ​ក៏​ល្អ​ដែរ”៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT