អាហ្សង់ទីនបានបញ្ចប់នៅលទ្ធផល ២-២ ទល់ក្រុមជម្រើសជាតិអ៊ុយរុយហ្គាយសម្រាប់ការប្រកួតមិត្តភាពកាលពីយប់មិញ។
Sergio Aguero និង Lionel Messi ជាអ្នកសម្រេចគ្រាប់បាល់ឲ្យក្រុមអាហ្សង់ទីន ខណៈ Edinson Cavani និង Luis Suarez ក៏រកបានមួយគ្រាប់រៀងខ្លួនយកស្មើនៅឯទឹកដីប្រទេសអ៊ីស្រាអែល។ នៅយប់មិញការប៉ះទង្គិចពាក្យសម្តីក៏ឃើញកើតមានឡើងដែរ រវាង Messi និង Cavani ពោលគឺញាំងឲ្យការប្រកួតនេះមានភាពក្តៅគគុកខ្លាំង ត្បិតត្រឹមជាជំនួបមិត្តភាពអន្តរជាតិមួយ។
ទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=8Gs3n10GL7g