គ្រូ​ថៃ​ដាក់​គោលដៅ​យក ៣ ពិន្ទុ​ពី​វៀតណាម​ឲ្យ​បាន​នៅ​វគ្គ​ជម្រុះ World Cup ​យប់​ស្អែក

នា​ថ្ងៃ​ស្អែក​វេលា​ម៉ោង ០៨:០០ នាទី​យប់ ក្រុម​ជម្រើស​ជាតិ​វៀតណាម​នឹង​ត្រូវ​តតាំង​ក្រុម​ជម្រើស​ជាតិ​ថៃ​នា​វគ្គ​ជម្រុះ World Cup ប្រចាំ​តំបន់​ជុំ​ទី ២។

ថៃ​ត្រូវ​ការ​ ៣ ពិន្ទុ​ចាំ​បាច់​ដើម្បី​ធានា​ពី​លទ្ធភាព​ក្នុង​ការ​ឆ្ពោះ​ទៅ​កាន់​វគ្គ​បន្ទាប់ ក្រោយ​ពី​ចាញ់​ម៉ាឡេស៊ី ២-១ កាល​ពី​ប្រកួត​ប៉ុន្មាន​ថ្ងៃ​មុន។

មុន​ឈាន​ដល់​ការ​ប្រកួត​អ្នកចាត់ការ​សញ្ជាតិ​ជប៉ុន​របស់​ដំរី​ថៃ​លោក Nishino ​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ដល់​បញ្ហា​អាកាសធាតុ​នៅ​ទីក្រុង​ហាណូយ ទោះ​បី​ជា​កីឡាករ​ក្នុង​ក្រុម​ទាំង​មូល​មិន​មាន​នរណា​ជួប​បញ្ហា​របួស​ក្តី។

លោក​ប្រាប់​ថា៖ “យើង​ពិត​ណាស់​ដាក់​គោលដៅ​យក ៣ ពិន្ទុ ​ព្រោះ​យើង​ចាំបាច់​ត្រូវ​ឈ្នះ​ប្រកួត​នេះ ដើម្បី​បន្ត​ទៅ​វគ្គ​បន្ទាប់​នៅ World Cup Qualifiers”។

លោក​បន្ត៖ “ខ្ញុំ​មិន​ច្បាស់​ទេ​ថា​អាកាសធាតុ​ត្រជាក់​នៅ​ហាណូយ​អាច​ប៉ះពាល់​ដល់​ក្រុម​យើង​បែប​ណា​ខ្លះ ប៉ុន្តែ​កីឡាករ​គឺ​ពិត​ណាស់​ដែល​នឹង​លេង​មាន​ភាព​ចុះ​សម្រុង​ជាង​នៅ​ទឹកដី​កូឡាឡាំពួរ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​អាច​និយាយ​ថា​យើង​បាន​ត្រៀម​ខ្លួន ១០០ ភាគរយ​ដែរ ​ព្រោះ​យើង​ទើប​មក​ដល់​ទី​នេះ​នៅ​ថ្ងៃ​សៅរ៍”។

“អ្វី​ដែល​ល្អ​គឺ​គ្មាន​កីឡាករ​ណា​មួយ​របួស អ៊ីចឹង​មិន​ធ្វើ​ឲ្យ​យើង​ត្រូវ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​លេង ហើយ​ជាង​នេះ​ខ្ញុំ​គិត​ថា​បរាជ័យ​ទល់​ម៉ាឡេស៊ី​គឺ​ពុំ​បាន​ប៉ះពាល់​ដល់​អារម្មណ៍​កីឡាករ​ឡើយ”៕ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT