នារដូវកាល ២០១៦/១៧ គឺជាពេលចុងក្រោយបង្អស់ដែលតោខៀវ Chelsea បានសម្រេចការឈ្នះពាន Premier League។ ចូលមកដល់រដូវកាលថ្មីនេះក្រោមការដឹកនាំលើកដំបូងដោយលោក Frank Lampard ក្រុមម្ចាស់ដី Stamford Bridge ក៏ទំនងជាធ្វើបានល្អខ្លាំង និងកំពុងឈរលើភាគរយខ្ពស់ក្នុងការប្រជែង Liverpool នៅកំពូលតារាង។
Eden Hazard អតីតកីឡាករមួយរូបរបស់ Chelsea ដែលសព្វថ្ងៃបម្រើអាជីពនៅក្លឹប Real Madrid បាននិយាយថា៖ “ខ្ញុំមិនដឹងច្បាស់ទេ តែប្រហែល Chelsea ទិញថែមកីឡាករថ្មី ២ ឬ ៣ រូបទៀត នោះពួកគេនឹងក្លាយជាក្រុមជើងឯក”។
កីឡាករបែលហ្សិកបន្ថែមថា៖ “ខ្ញុំនៅតែមានមិត្តភក្តិល្អនៅទីនោះ ហើយតាមមើលពួកគេរហូត ដោយកន្លងទៅជាមួយជ័យជម្នះរបស់ពួកគេ ខ្ញុំពិតជារីករាយមែនទែន”។
រំឭកថា Lampard កំពុងដឹកនាំឲ្យ Chelsea ឈរលេខ ៣ ក្នុងតារាង ក្តោបក្តាប់ ២៦ ពិន្ទុនៅ ១២ ប្រកួតឈរលើក្លឹប Man City, Man Utd, Arsenal និង Tottenham៕ ប្រភព៖ FoxSportAsia