ឆ្នាំ ២០១៩ ជា​ឆ្នាំ​គរ​គ្រាប់​បាល់​មិន​ធ្លាប់​មាន​របស់ Ronaldo ឲ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់

ចាប់​តាំង​ពី​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅ​ឆ្នាំ ២០០៣ នៅ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ មក​ទល់​រយៈ​ពេល ១៦ ឆ្នាំ​មក​នេះ គឺ​ឆ្នាំ ២០១៩ នេះ​ហើយ​ដែល Cristiano Ronaldo អាច​បំបែក​គ្រាប់​បាល់​ច្រើន​បំផុត។

មួយ​គ្រាប់​ទល់​លុចហ្សំបួរ​កាល​ពី​យប់​មិញ ដែល​ជា​គ្រាប់​បាល់​ទី ៩៩ របស់​លោក ក៏​ឈាន​ចូល​គ្រាប់​បាល់​ទី ១៤ ប្រចាំ​ឆ្នាំ ២០១៩ នេះ​ផង​ដែរ។ នៅ​រយៈ​ពេល ១៦ ឆ្នាំ​មាន​តែ​ឆ្នាំ ២០១៦ មួយ​គត់​ដែល​លោក​រក​បាន ១៣ ​គ្រាប់ ហើយ​នេះ​គឺ​ជា​កំណត់ត្រា​ថ្មី​មួយ​ផ្សេង​ទៀត​សម្រាប់​ខ្លួន​ឯង។

គួរ​រំឭក​ថា​ការ​ប្រកួត​បន្តបន្ទាប់​ឲ្យ​ជម្រើស​ជាតិ​គឺ​ត្រូវ​បញ្ចប់​ប៉ុណ្ណេះ​ហើយ​នៅ​ឆ្នាំ ២០១៩ ដោយ​ International Break នឹង​ត្រូវ​ត្រលប់​មក​សារ​ជា​ថ្មី​នៅ​អំឡុង​ថ្ងៃ​ទី ២៣ ខែ​មិនា ឆ្នាំ ២០២០៕ ប្រភព៖ Twitter

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT