• Southgate ​ជឿ​ថា​អង់គ្លេស ​ពេល​នេះ​ល្អ​ជាង​នៅ World Cup 2018 ​ទៀត​

    ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស ​បាន​យក​ឈ្នះ​លើ​ក្រុម​កូសូវ៉ូ​ក្នុង​លទ្ធផល ៤-០ ​ទៀត​សម្រាប់​ប្រកួត​ចុង​ក្រោយ​បិទ​ពូល​របស់​ពួកគេ។

    ជាមួយ​លទ្ធផល​ធ្វើ​បាន​ល្អ​នេះ​ដែរ ​លោក Southgate ​ដែល​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បាន​និយាយ​ថា​ពេល​នេះ​កូន​ក្រុម​លេង​បាន​ល្អ​ជាង​កាល​លេង​នៅ World Cup 2018 ​ទៅ​ទៀត។ ​ពួកគេ​មាន​ទំនុក​ចិត្ត ​និង​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ពួកគេ​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ការ​ធ្វើ​ដំណើ​ទៅ​លេង​ជុំ​ផ្ដាច់ព្រ័ត្រ Euro 2020 ​នេះ។

    ក្រុម​អង់គ្លេស​ស្ថិត​នៅ​ពូល A ​ដោយ​ធ្វើ​បាន​ល្អ​មែនទែន ​ឈរ​នៅ​លេខ​១​ក្នុង​តារាង ​មាន​២១​ពិន្ទុ​ឆ្លង​កាត់​៨​ប្រកួត ឈ្នះ​៧​និង​ចាញ់​១៕ប្រភព៖ Dailymail


    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT