ក្រុមលុចហ្សំបួរបានបរាជ័យក្រោមថ្វីជើងព័រទុយហ្គាល់នៅលទ្ធផល ២-០ នៅមុននេះ ក្រោយកីឡាករ Bruno Fernandes និង Cristiano Ronaldo បានសម្រេចម្នាក់មួយគ្រាប់យក ៣ ពិន្ទុធានាកៅអីឡើងទៅកាន់ការប្រកួត Euro ២០២០ ជាផ្លូវការ។
ទស្សនាវីដេអូ Highlight ខាងក្រោម៖
https://www.youtube.com/watch?v=Gs5wrfJ-o58
ព័រទុយហ្គាល់ជាក្រុមទី ១៧ ហើយដែលបានកក់កៅអីនៅការប្រកួតគិតត្រឹមម៉ោងរំលងអាធ្រាត្រឈានចូលថ្ងៃអង្គារនេះ ដោយសល់កៅអីចំនួន ៣ ក្រុមបន្ថែមទៀតមុនបិទការប្រកួតវគ្គជម្រុះនៅជុំទី ១០។
រំឭកថាសម្រាប់ Cristiano Ronaldo ក៏ឈានដល់គ្រាប់បាល់ទី ៩៩ ហើយឲ្យក្រុមជម្រើសជាតិ ដែលនេះក៏កាន់តែកៀកនឹងគ្រាប់បាល់របស់ Ali Daei ដែលមាន ១០៩ គ្រាប់។ ជាងនេះ CR7 ក៏ជាកីឡាករមួយរូបគត់ក្នុងលោកដែលអាចស៊ុត Hat-Trick ៩ លើកឲ្យជម្រើសជាតិរបស់ខ្លួនផងដែរ៕