ក្រោយពីការប្រកួតបញ្ចប់ជុំទីមួយ ក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៨ បានកំពុងនឹងទទួលបានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងការត្រឡប់មកវិញនូវតារាបាល់ទាត់កម្ពុជា ជាច្រើន គួបផ្សំនឹងការផ្លាស់ប្តូរក្លិបរបស់កីឡាករសំខាន់ៗមួយចំនួនផងដែរ ដើម្បីត្រៀមក្នុងការប្រកួតជុំទីពីរ។
វឌ្ឍនាកា គឺបានត្រឡប់មកចូលរួមជាមួយក្លិបដើមរបស់ខ្លួនវិញ បឹងកេតអេហ្វស៊ី វិញគ្រាដែលក្រុមកំពុងតែឡើងតំរង់លេងយ៉ាងខ្លាំងគាប់ជួនពេលដែលពួកគេរកបានប្រធានក្លិបថ្មីកាលពីពេលថ្មីៗនេះ។
ក្រៅពីនោះផងដែរ ក៏មានកីឡាករល្អៗជាច្រើនទៀតដូចជា ប្រាក់ មុន្នីឧត្តម ត្រឡប់មកចូលរួមជាមួយព្រះខ័នរាជស្វាយរៀង និង កែវ សុខផេង ទៅចូលរួមជាមួយវិសាខា ។
ស៊ូ យ៉ាទី បន្ទាប់ពីជោគជ័យជាមួយក្លិបបឹងកេត បានប្តូរទៅក្លិបណាហ្គាវើល ស្របពេលដែលអ្នកចាំទី យុគ អៈអារី ផ្ទេរពីណាហ្គាវើល មកបឹងកេតវិញ ។
គួរបញ្ជាក់ថា ទីផ្សារដោះដូរកីឡាករសម្រាប់ពាក់កណ្តាលរដូវកាលនេះ នឹងបិទទ្វារក្នុងថ្ងៃនេះហើយ ខណៈដែលការប្រកួតសប្តាហ៍ទី ១២ នឹងចូលមកដល់ក្នុងថ្ងៃសៅរ៍ស្អែកនេះ ។
តើការវិលត្រឡប់មកវិញរបស់កីឡាករល្អៗ និងទីផ្សារដោះដូរកីឡាករដ៏ទាក់ទាញនេះ អាចនឹងធ្វើឲ្យការប្រកួតក្របខ័ណ្ឌលីគកំពូលកម្ពុជា ទទួលបានប្រជាប្រិយភាពឡើងវិញឬទេ ?
តារាងការប្រកួតសម្រាប់សប្តាហ៍ទី ១២៖