​ម្ចាស់​ផ្ទះ​ចិន​ Wang Wenfeng​ ខកចិត្តមិនអាច​ដណ្ដើម​ខ្សែ​ក្រវាត់ ONE បាន

គូ​ឯក​ប្រចាំ​​កម្មវិធី​ ONE: EGDE OF DRAGONS ​នា​យប់​ថ្ងៃ​ទី​ ១៦​ ខែ ​វិច្ឆិកា​ ​​​កីឡាករ​​សញ្ជាតិ​ហុល្លង់​ Ilias Ennahachi​ ​នៅ​តែ​រក្សា​ខ្សែ​ក្រវាត់​ ONE Flyweight Kickboxing World Champion ​​របស់​ខ្លួន  ​​​លើក​ដំបូង​បាន​ដដែល​​ក្រោយ​ឈ្នះ​​​​ពិន្ទុ​​​​មិន​ឯកច្ឆន្ទ​​យ៉ាង​តាន​តឹង​លើ​កីឡាករ​ម្ចាស់​​​ផ្ទះ​​​ចិន​ Wang Wenfeng ​ឬ ​ឈ្មោះ​ក្រៅ​ «Metal Storm»។​

Ilias Ennahachi​ និង ​Wang Wenfeng ​​ពិត​ជា​សក្ដិសម​ជា​គូ​ឯក​មែន​​ព្រោះ​ប្រកួត​យ៉ាង​ជក់​ចិត្ត​ក្នុង​រយៈ​ពេល​៥​ទឹក​ពេញ។ ​​គូ​ប្រយុទ្ធ​ទាំង​ពីរ​​ច្រើន​តែ​បម្លាស់ទី​​នៅ​កណ្ដាល​​រេញ​ ​ហើយ​ Wang ​ដើរ​ចូល​សំដៅ​​​ម្ចាស់​ខ្សែ​ក្រវាត់​រហូត​​ដើម្បី​រក​កន្លែង​ចំណុច​ផ្ដួល​ដៃ​គូ​ក្នុង​ ៥ ​ទឹក។ ​ប៉ុន្តែ​​គួរ​​ឲ្យ​ស្ញប់ស្ញែង​ ​ម្ចាស់​ខ្សែ​ក្រវាត់​មក​ពី​ហូឡង់​ ឆ្មក់​​កណ្ដាប់​ និង​ទាត់​ជើង​បាន​​ល្អ​ជាង​ ហើយ​ចំ​គោល​​ដៅ​ជាង​កីឡាករ​ម្ចាស់​ផ្ទះ​ចិន ដើម្បី​ទទួល​បាន​ពិន្ទុ​មាន​ប្រៀប​ពី​​ចៅ​ក្រម​ទាំង​ ៣។ ​​ទី​បំផុត​ Ennahachi នៅ​តែ​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Flyweight Kickboxing World Champion។ ​នេះ​​​ជា​ជំនួប​លើក​ទី៣​ របស់ ​Ilias និង Wang ​​ក្នុង​នោះ​​កីឡាករ​មក​ពី​ហូឡង់​ឈ្នះ​​២​ដង​ ហើយ​កីឡាករ​ចិន​ឈ្នះ​ម្ដង​ប៉ុណ្ណោះ។ ​ Ilias Ennahachi​ បាន​ថ្លែង​​​ក្រោយ​ការ​ប្រកួត​ថា​ ៖«​ខ្ញុំ​បាន​ធ្វើ​ការ​ខ្លាំង​ដើម្បី​ប្រកួត​ថ្ងៃ​នេះ​ តែ​វា​ជា​ការ​ប្រកួត​ដ៏​តានតឹង​មួយ។​ ​ខ្ញុំ​មិន​ទាន់​ដឹង​ជួប​អ្នក​ណា​ទៀត​ទេ​ អាស្រ័យ​​អ្នក​រៀប​ចំ​ការ​ប្រកួត។​ ​​ខ្ញុំ​សូម​អរគុណ​ដល់​ ONE Championship​ដែល​រៀប​ចំ​ការ​ប្រកួត។​ ​​ខ្ញុំ​អរគុណ​ដល់​ប្រជា​ជន​ចិន​ ខ្ញុំ​ស្រលាញ់​អ្នក​ទាំង​អស់​គ្នា ហើយ ​ខ្ញុំ​ស្រលាញ់​​​រដ្ឋធានី​ប៉េកាំង»។

https://www.onefc.com/videos/ilias-ennahachi-wins-trilogy-with-wang-wenfong-retains-flyweight-gold/

លទ្ធផល​​ទាំង​អស់​​ក្នុង​កម្មវិធី​ ONE: EGDE OF DRAGONS

ONE Flyweight Kickboxing World Championship: Ilias Ennahachi ឈ្នះ​ពិន្ទុ​ Wang Wenfeng ​ដោយ​មិន​ឯកច្ឆន្ទ​
ONE Light Heavyweight Kickboxing World Championship: Roman Kryklia ​ផ្ដួល​ Tarik Khbabez ​ឲ្យ​សន្លប់​ទឹក​​២​
Muay Thai Catchweight (73.0kg): Jamal Yusupov ​ផ្ដួល​ Yodsanklai IWE Fairtex ឲ្យ​សន្លប់​​ត្រឹម​ដើម​​ទឹក​ទី១
Mixed Martial Arts Atomweight: Meng Bo ​ផ្ដួល​ Laura Balin ​​ឲ្យ​សន្លប់​ទឹក​​១
Mixed Martial Arts Atomweight: Ritu Phogat ផ្ដួល​ Nam Hee Kim ​ឲ្យ​សន្លប់​ទី​១
Mixed Martial Arts Strawweight: Jeremy Miado ​ផ្ដួល​ Miao Li Tao ​ឲ្យ​សន្លប់​ទឹក​១
Kickboxing Featherweight: Christina Breuer ​ឈ្នះ​ពិន្ទុ​​ Jorina Baars ​​ដោយ​មិន​ឯកច្ឆន្ទ​
Mixed Martial Arts Featherweight: Tang Kai ​ឈ្នះ​ពិន្ទុ​ Edward Kelly ​ជា​ឯកច្ឆន្ទ
Mixed Martial Arts Bantamweight: Yusup Saadulaev ​ឈ្នះ​ពិន្ទុ​ Daichi Takenaka ​ដោយ​មិន​​​ឯកច្ឆន្ទ
Kickboxing Catchweight (73.0kg): Enriko Kehl ​ផ្ដួល​​ Armen Petrosyan ​ឲ្យ​សន្លប់​ទឹក​​២
Mixed Martial Arts Strawweight: Hexigetu ​ឈ្នះ​ពិន្ទុ​ Ramon Gonzales ​ជា​ឯកច្ឆន្ទ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT