• សសយកខេត្តបាត់ដំបង ឡើងមកបំបាក់ ពិស្ណុការ ៥-១ ពាន Soccer League

    ក្រុមបាល់ទាត់សសយកខេត្តបាត់ដំបង ដែលមានកីឡាករភាគច្រើនមកពីក្រុមធនាគារស្រូវ បានបំបាក់ក្រុមខ្លាំងប្រចាំរាជធានីភ្នំពេញ ពិស្ណុការ ៥-១ ក្នុងពាន Soccer League កាលពីព្រឹកមិញ នៅពហុកីឡដ្ឋានជាតិ។

    នេះជារឿងមួយស្ទើរមិនគួរអោយជឿ ត្បិតក្រុមខេត្តមួយនេះបាននាំមុខ និងវាយបកយកគ្រាប់យ៉ាងងាយទៅលើដៃគូ។ វគ្គទី១ ក្រុមមកពីខេត្តជាប់ស្ទឹងសង្កែបាននាំមុខ ២-១ មុនពេលបន្ថែម៣គ្រាប់ទៀតនៅវគ្គទី២។

    បាត់ដំបង នឹងឡើងវគ្គ១៦ក្រុម ដោយត្រូវប៉ះក្រុមខ្លាំងៗ ឈរលេខ១តាមពូលផ្សេងទៀតផងដែរ។

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT