Neymar ​អាច​ជា​ទាន់​ពេល​លេង​ទល់​ក្រុម Real Madrid ​

ខ្សែ​ប្រយុទ្ធ Neymar ​ចាប់​ផ្ដើម​ជា​សះស្បើយ​ច្រើន​ហើយ ​ដោយ​អាច​នឹង​ចូល​ហ្វឹកហាត់​វិញ​ឆាប់​ៗ​នេះ ​ហើយ​បើ​មិន​មាន​របួស​អី​ទៀត​ទេ រូបគេ​អាច​លេង​បាន​ទល់​ក្រុម Real Madrid ​នៅ Champions League ។PSG ​នឹង​ទៅ​លេង​នៅ​អេស្ប៉ាញ​ទល់​ក្រុម Real Madrid ​ថ្ងៃ​ទី​២៦​ខាង​មុខ​នេះ ពាន​រង្វាន់ UEFA Champions League ។ ក្នុង​នោះ Neymar ​កីឡាករ​សំខាន់​របស់​ក្រុម​ខ្លាំង​មក​ពី​បារាំង ​ដែល​របួស​ច្រើន​សប្ដាហ៍​មក​ហើយ​នោះ ​កំពុង​ជា​សះស្បើយ​ច្រើន​មែនទែន​ហើយ ​ដោយ​អាច​នឹង​ហ្វឹកហាត់​ជាមួយ​ក្រុម​ពេញ​លេញ​នៅ​សប្ដាហ៍​ក្រោយ។

ប្រសិន​បើ​មិន​មាន​បញ្ហា​អ្វី​កើត​ឡើង​អំឡុង​ពេល​ហ្វឹកហាត់​ទេ រូបគេ​នឹង​អាច​ចូល​លេង​បាន​ឱ្យ​ក្រុម PSG ​នៅ​ថ្ងៃ​២២​ខាង​មុខ ​មុន​ពេល​ទៅ​លេង​ជាមួយ​ក្រុម Real Madrid ​នៅ​ថ្ងៃ​ទី​២៦។យ៉ាងណាមិញ ​អវត្តមាន​របស់ Neymar ​ក៏​ប្រហែល​មិន​ពិបាក​អ្វី​ច្រើន​សម្រាប់ PSG ​ដែរ ត្បិត​អី Icardi ​ដែល​ពួកគេ​ខ្ចី​ជើង​មក​ពី Inter Milan ​នោះ ​កំពុង​លេង​បាន​ល្អ ​និង​យល់​ចិត្ត​គ្នា​ច្រើន​ជាមួយ​សមាជិក​ក្រុម​ដទៃ​ទៀត។ រំលឹក​ថា​ក្រុម PSG ​នេះ​ដែរ បាន​យក​ឈ្នះ​ក្រុម Real Madrid ​បាន​ក្នុង​លទ្ធផល ៣-០ ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ​រួច​ទៅ​ហើយ។ ដោយ​គ្រា​នោះ ​ក្រុម​របស់​លោក Thomas ​មិន​មាន​វត្តមាន​របស់ Neymar , Mbappe ​និង Cavani ​ឡើយ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT