Hazard ​ស៊ុត​២​គ្រាប់​ឱ្យ​បែលហ្សិក​ឈ្នះ រុស្ស៊ី ​៤-១​

Eden Hazard ​ស៊ុត​ចូល​២​គ្រាប់​ជួយ​ក្រុម​បែលហ្សិក​យក​ឈ្នះ​លើ​ក្រុម​រុស្ស៊ី ​ក្នុង​លទ្ធផល ៤-១ ​និង​រក្សា​កំណត់ត្រា​លេង​៩​ប្រកួត ឈ្នះ​ទាំង​៩​ប្រកួត​តែ​ម្ដង​នៅ​វគ្គ​ជម្រុះ Euro 2020 ​នេះ​។ក្រុម​បែលហ្សិក​និង​ក្រុម​រុស្ស៊ី ​បាន​ឡើង​ទៅ​វគ្គ​បន្ទាប់​ដូច​គ្នា ប៉ុន្តែ​ការ​ប៉ះ​គ្នា​នៅ​យប់មិញ​នេះ ពួកគេ​ហាក់​មិន​បន្ធូរ​ជើង​អ្វី​នោះ​ទេ។ ជាក់​ស្ដែង​ក្រុម​បែលហ្សិក​តែ​ម្ដង ​ដាក់​កីឡាករ​ពេញ​ជើង ​ហើយ​យក​ឈ្នះ​ក្នុង​លទ្ធផល​ដល់​ទៅ​៤-១ ​ថែម​ទៀត។

ដោយ​៤​គ្រាប់​នោះ​ធ្វើ​បាន​សម្រេច​ដោយ Eden Hazard ​២​គ្រាប់ ​ប្អូន​ប្រុស​របស់​គេ Thorgan Hazard ​១​គ្រាប់​និង Lukaku ​១​គ្រាប់។នេះ​ជា​កំណត់ត្រា​ល្អ​បំផុត​របស់​បែលហ្សិក ដោយ​លេង​នៅ​វគ្គ​ជម្រុះ​នេះ​៩​ប្រកួត ឈ្នះ​ទាំង​៩​ប្រកួត​តែ​ម្ដង ​និង​របូត​គ្រាប់​បាល់​តែ​២​គ្រាប់​ប៉ុណ្ណោះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT